អគ្គិភ័យបានឆាបឆេះ ​រោងចក្រក្តារបន្ទះ​​នៅជិត​ភ្នំប្រុស ភ្នំស្រី ទាំងអធ្រាត្រ​​តែម្តង!

  • ច័ន្ទ ៣០ មីនា, ២០២០ ១០:១៣
កាលពីវេលាម៉ោង ២២ និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ​មានករណីអគ្គិភ័យមួយ​បានកើត​ឡើងបណ្តាលឱ្យឆាបឆេះរោងចក្រក្តារបន្ទះ នៅជិតភ្នំប្រុស ភ្នំស្រី ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្តដល់វេលាម៉ោង ០១និង៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ទើបរលត់ជាស្ថាពរ។នៅក្នុងហេតុការណ៍នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុបចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់សរុប ៣១សឺទែន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ចំពោះដើមហេតុបណ្តាលឱ្យមានអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីត្រង់ចំណុចកន្លែងផលិតពូក ផ្នែកកណ្ដាលនៃផ្ទៃរោងចក្រ រីឯទំហំនៃការខូចខាតសមត្ថកិច្ចជំនាញកំពុងធ្វើការសិក្សាវាយតម្លៃ៕