ក្រុមហ៊ុន ស្មាត ដាក់ឈ្មោះប្រព័ន្ធរបស់ខ្លួន StaySafe–Smart លើទូរស័ព្ទដៃ ដើម្បី​លើកកម្ពស់ការឃ្លាតឆ្ងាយពីគ្នាក្នុងចំណោមប្រជាជនកម្ពុជា!

ភ្នំពេញ៖ ដោយមើលឃើញពីការរីករាលដាលនៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើនកំពុងតែនៅផ្ទះ និងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែនាំដោយរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក​ (WHO)។ ស្របពេលជាមួយគ្នានេះ មានអង្គការជាច្រើនក៏បានដាក់ចេញនូវគោលការណ៍ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញ​។
ចំណែកឯក្រុមហ៊ុន Smart Axiata វិញក៏កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការឃ្លាតឆ្ងាយពីគ្នា និងគាំទ្រដល់អតិថិជនដែលត្រូវការអ៉ីនធឺណិត ដើម្បីបន្ដទំនាក់ទំនងកាន់តែយូរសម្រាប់សកម្មភាពអនឡាញជាប្រចាំថ្ងៃដូចជាការសិក្សា ការធ្វើការ ការដឹកអាហារ ការប្រើប្រាស់ធនាគារ និងផ្សេងៗទៀត។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ដោយក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយតករទូរគមនាគមន៍កម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) តាមរយៈបណ្តាញផ្សេងៗដូចជា សារ SMS, IVR, CRBT និងបណ្តាញផ្សព្វផ្សាយសង្គម។ប៉ុន្តែស្មាតពិតជាមិនបានឈប់នៅត្រឹមនេះទេ ព្រឹកមិញនេះអតិថិជនស្មាតជាច្រើនបានភ្ញាក់ឡើង ហើយភ្ញាក់ផ្អើលពេលឃើញស្លាកសញ្ញាប្រតិបត្តិករផ្លាស់ប្តូរទៅជា “#StaySafe – Smart” ជំនួសឲ្យ “Smart” ដូចរាល់ដង។
#StaySafe – Smart”ជំនួសឲ្យ“Smart” នៅលើទូរស័ព្ទដៃ
នេះពិតជាវិធីដ៏ពិសេសប្លែកនិងរីករាយក្នុងការរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យអនុវត្តការឃ្លាតឆ្ងាយពីគ្នា និងបន្តជៀសវាងកន្លែងសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃវីរុសកូវីដ១៩។ រួមគ្នាជាមួយស្មាត សូមចូលរួមចំណែករបស់យើងដោយរក្សាអនាម័យផ្ទាល់ខ្លួន អនុវត្តការស្ថិតនៅឆ្ងាយពីគ្នា និងអប់រំមនុស្សនៅជុំវិញយើង ដោយទទួលបានព័ត៌មានដែលបានផ្ទៀងផ្ទាត់ច្បាស់លាស់។
#StaySafe – Smart” ជំនួសឲ្យ “Smart” នៅលើទូរស័ព្ទដៃ
កំណត់សម្គាល់៖ ស្លាកសញ្ញាប្រតិបត្តិករអាចលេញចេញបានអាស្រ័យលើម៉ូឌែលទូរស័ព្ទ ប៉ុន្ដែវាលោតលើប្រព័ន្ទ IOS និងប្រព័ន្ធ Android មួយចំនួន៕