ធូរថ្លៃ! Liverpool បញ្ចេញកីឡាករឆ្នើមរូបនេះ ក្នុងតម្លៃត្រឹម២៨លានប៉ុណ្ណោះ ខណៈក្លិបអេស្ប៉ាញមួយកំពុងតាមប្រមាញ់

  • ច័ន្ទ ៣០ មីនា, ២០២០ ០៨:៥៧
អង់គ្លេស៖ ក្រោយ Liverpool បានប្រកាសថាខ្សែបម្រើស្លាប Xherdan Shaqiri អាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ ពេលនេះក្លិបអេស្ប៉ាញ Sevilla បាននឹងកំពុងតែរៀបចំក្នុងការដាក់សំណើដើម្បីនាំយកកីឡាកររូបនេះ។
កីឡាករ Xherdan Shaqiri
កីឡាករជម្រើសជាតិស្វីសមិនសូវមនឱកាសបង្ហាញខ្លួនក្នុងនៅលើទីលានឲ្យក្រុមរបស់លោក Jurgen Klopp នោះទេសម្រាប់រដូវកាលនេះ មុនពេលការប្រកួតផ្សេងៗត្រូវបានផ្អាកដោយសារការរាតត្បាតនៃវីរុស Covid-19។ ជាក់ស្ដែង Shaqiri ចូលលេងបានត្រឹមតែ២៥៦នាទី និងបង្ហាញខ្លួនជម្រើសដំបូងក្នុងក្របខណ្ឌ Premier League បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ។បើតាម Football Insider ក្លិបហង្សក្រហម Liverpool បានបើកភ្លើងខៀវឲ្យ Shaqiri ក្នុងការស្វែងរកទ្រនំថ្មីសម្រាប់ទីផ្សាររដូវក្ដៅខាងមុខ ដោយក្លិបជើងឯក Champions League រដូវកាលមុន ចង់បានតម្លៃខ្លួនចំនួន២៨លានផោន។
កីឡាករ Xherdan Shaqiri
ជាមួយគ្នានេះ Sevilla គឺជាបេក្ខភាពឈានមុខដែលមានភាគរយខ្ពស់ក្នុងការនាំយកកីឡាករវ័យ២៨ឆ្នាំ ប៉ុន្តែត្រូវប្រឈមមុខជាមួយ Roma និង CSKA Moscow ដែលសុទ្ធសឹងតែចង់បានកីឡាករដែលបង្ហាញខ្លួនសរុបឲ្យ Liverpool បាន៤០ប្រកួត។ គួរឲ្យដឹងផងដែរថា Liverpool បានចំណាយប្រាក់ដើម្បីទិញ Xherdan Shaqiri ពីក្លិប Stoke City ត្រឹមតែ១៣លានប៉ុណ្ណោះ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ ឆ្នាំ២០១៨ ខណៈកុងត្រារបស់គេនៅកីឡដ្ឋាន Anfield មានសុពលភាពរហូតដល់ឆ្នាំ២០២៣៕
កីឡាករ Xherdan Shaqiri