សុទ្ធតែខ្លឹមៗហ្មង! Xavi ថាបើគាត់ដឹកនាំ Barca គាត់នឹងចុះកុងត្រាយកខ្សែបម្រើឆ្នើម៣នាក់នេះមកកាន់ទឹកដី Camp Nou

  • ច័ន្ទ ៣០ មីនា, ២០២០ ០៩:២៣
អេស្ប៉ាញ៖ វីរបុរសក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi បាននិយាយថា គាត់ត្រៀមខ្លួនរួចរាល់ ក្នុងការមកដឹកនាំអតីតក្លិបរបស់់លោក។ ហើយគាត់បានដាក់គោលដៅទៅលើខ្សែបម្រើស្លាប៣រូប រួមមាន Neymar, Jadon Sancho និង Serge Gnabry ប្រសិនបើគាត់ទទួលបានការងារជាគ្រូបង្វឹកនៅកីឡដ្ឋាន Camp Nou។
Neymar, Sanchoនិង Gnabry
លោក Xavi ធ្លាប់ត្រូវបាន Barca ដាក់សំណើឲ្យមកដឹកនាំបន្តពីលោក Ernesto Valverde ប៉ុន្តែអតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញបានបដិសេធ ដោយលើកហេតុផលថា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការមកដឹកនាំក្លិបធំបែបនេះ។ក្រោយ Xavi ច្រានចោលសំណើរបស់អតីតក្លិបរបស់ខ្លួន ឱកាសក្លាយជាគ្រូបង្វឹកក្រុម Barca បានធ្លាក់ទៅលើលោក Quique Setien។ យ៉ាងណាមិញ ការដឹកនាំរបស់លោក Satien ហាក់មិនសមប្រកបប៉ុន្មាននោះទេ ជាក់ស្ដែងកំឡុងពេលដែលលោកដឹកនាំ ក្លិបយក្សនៅតំបន់កាតាឡាន់របូតអស់ពានរង្វាន់២ទៅហើយក្នុងរដូវកាលនេះ រួមមានពាន Supercopa de Espana និងពាន Cope del Rey។
លោកQuique Setien
កៅអីលោក Satien នៅកីឡដ្ឋាន Camp Nou ត្រូវបានគេមើលឃើញថាកំពុងឡើងកម្ដៅ ទន្ទឹមនឹងនេះលោក Xavi បានបង្ហើបថា​ លោកត្រៀមរួចរាល់ក្នុងការវិលត្រឡប់មកជួយអតីតក្រុមរបស់លោក ដោយខ្សែបម្រើជើងចាស់រូបនេះ បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីអេស្ប៉ាញ La Vanguardia យ៉ាងដូច្នេះថា៖
លោកXavi
ជាមួយគ្នានេះ លោក​ Xavi បានដាក់គោលដៅទៅលើកីឡាករ៣រូប ប្រសិនបើគាត់ទទួលតួនាទីដឹកនាំ Barca ដោយលោកបានបន្ថែមយ៉ាងដូច្នេះថា៖