កំពុងជ្រួលច្របល់រឿង Covid-១៩! ស្រាប់តែ​ជនជាតិ ចិន ៤ នាក់​បានព្យាយាម​ឆ្លងចូល​ប្រទេស​មីយ៉ាន់ម៉ា​ដោយខុស​ច្បាប់

  • ច័ន្ទ ៣០ មីនា, ២០២០ ០៩:៤៧
ថៃ៖ ប្រភពពីប៉ូលិសអន្តោប្រវេសន៍ថៃបាននិយាយកាលពីម្សិលមិញថា ជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ដោយព្យាយាមលួចឆ្លងដែនពីស្រុក Mae Sot នៃខេត្ត Tak ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ បុរសទាំង ៤ នាក់ត្រូវបានចាប់ខ្លួនដោយទាហានមកពីកងវរសេនាធំកងពលតូចថ្មើរជើងទី ៤ ដែលល្បាតតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។ ពួកគេរៀបនឹងឆ្លងដែនតាមទូកពីភូមិមួយក្នុងតំបន់ Mae Ku នៅត្រើយម្ខាងនៃទន្លេ Moei។
ជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់
ពួកគេទាំង ៤ នាក់ដែលមិនស្គាល់អត្តសញ្ញាណត្រូវបាននាំទៅកាន់ការិយាល័យអន្តោប្រវេសន៏នៅ Mae Sot ជាកន្លែងដែលពួកគេត្រូវបានរកឃើញថាបានផ្តល់ទិដ្ឋាការហួសកាលកំណត់។ ប៉ូលិសអន្តោប្រវេសន៍បានស្នើឲ្យពួកគេទៅការិយាល័យអន្តោប្រវេសន៍នៅទីក្រុងបាងកក ដើម្បីទទួលបានទិដ្ឋាការបស់ពួកគេ និងត្រូវវិលត្រឡប់ទៅប្រទេសចិនវិញ ហើយពួកគេក៏បានយល់ព្រម។ បន្ទាប់ពីមានការកោះហៅបន្ទាន់នេះ អាជ្ញាធរថៃបានបង្កើនវិធានការណ៍ទប់ស្កាត់ ប្រជាជនឆ្លងដែនខុសច្បាប់រវាងស្រុក Mae Sot នៃខេត្ត Tak និងក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា៕