ត្រៀមៗ! រឿង «រាជបុត្រកង្កែប» នឹងចាក់បញ្ចាំងភាគដំបូងនៅរាត្រីនេះហើយ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅ! (មានវីដេអូ)

ភ្នំពេញ​៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើននាក់កំពុងតែទន្ទឹងរង់ចាំនូវការចាក់ផ្សាយរឿង «រាជបុត្រកង្កែប» យ៉ាងអន្ទះសារ ដោយសារតែរឿងនេះមានការចូលរួមសម្តែងពីតារាចម្រៀងវ័យក្មេងរូបសង្ហាគឺលោក នី រតនា និងតារាស្រីដ៏ស្រស់ស្អាតគឺកញ្ញា វី ឌីណែត រួមនឹងតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនដួងនៅក្នុងផលិតកម្មរស្មីហង្សមាសជាច្រើនដួងផ្សេងទៀតផងដែរ ដែលនឹងធ្វើឱ្យផ្ទៃរឿងទាំងមូលនឹងមានភាពទាក់ទាញមិនតិចនោះទេ។ 
រឿង«រាជបុត្រកង្កែប»
ខ្សែភាពយន្តភាគ «រាជបុត្រកង្កែប» ដែលមានលោក នី រតនា ដើរតួជាលោក ដេវីដ ជានាយកប្រតិបត្តិនៃសណ្ឋាគារដ៏ធំមួយ និងជាអ្នកស្នងមរតកមហាសាល តែបែជាមានចរឹតគួរឱ្យស្អប់ ចិត្តត្រជាក់ និងគ្មានមេត្តា។ ឧបទ្ទវហេតុគ្រោះថ្នាក់មួយបានបណ្តាលឲ្យលោកបាត់បង់ការចងចាំ ហើយក៏ប្រែក្លាយជាមនុស្សចិត្តល្អ មានធម៌មេត្តា និងគួរឲ្យស្រឡាញ់។ អវត្តមានរបស់លោក ដេវីដ បានធ្វើឲ្យគ្រួសារចលាចល ព្រមទាំងរង្គោះរង្គើរដល់មុខជំនួញដ៏ធំរបស់លោកផងដែរ។ ជីវិតសេដ្ឋីមហាសាលក្រឡាប់ចាក់ ហើយនឹងមានរឿងរ៉ាវស្មានមិនដល់ជាច្រើនដែលនឹងត្រូវកើតឡើង។  គួរបញ្ជាក់ឱ្យដឹងផងដែរថា រឿង «រាជបុត្រកង្កែប» គឺជារឿងដែលបានទទួលសិទ្ធិផលិតឡើងវិញពីរឿងភាគ របស់តៃវ៉ាន់គឺរឿង «The Prince Who Turns Into A Frog» ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ ២០០៥ កន្លងទៅ។ដោយខ្សែភាពយន្តភាគរឿង «រាជបុត្រកង្កែប» ភាគទី១ នឹងមានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នារាត្រីនេះហើយ ចាប់ពីម៉ោង ៨-៩ យប់។ ដូច្នេះសូមកុំខកខានទស្សនាទាំងអស់គ្នាណា៎ ៕ទស្សនារូបភាពខាងក្រោម៖
ឈុតខ្លះៗនៅក្នុងរឿង«រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
រឿង «រាជបុត្រកង្កែប»