បានមែនដឹងតែកប់ហើយ! Man UTD ជឿថានឹងអាចនាំយកខ្សែបម្រើកំពុងឡើងកូដរូបនេះ ក្នុងតម្លៃ ១៥០លាន

  • ច័ន្ទ ៣០ មីនា, ២០២០ ០៩:៤៧
អង់គ្លេស៖ ក្លិប Manchester United ត្រូវបានរាយការណ៍មកថា បានបង្កើនទំនុកចិត្តក្នុងការនាំយកខ្សែបម្រើឆ្នើមរបស់ Atletico Madrid កីឡាករ Saul Niguez នៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ។
កីឡាករ Saul Niguez
ក្លិបបិសាចក្រហមកំពុងតែស្វះស្វែងរកខ្សែបម្រើកណ្ដាលម្នាក់មកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ២០២០-២០២១ ខណៈ Saul គឺជាគោលដៅមួយសំខាន់ដែលអាចផ្លាស់មកកាន់កីឡដ្ឋាន Old Trafford។ បើតាម Daily Star ក្លិប Man UTD បាននឹងកំពុងតែរៀបចំក្រុមឡើងវិញក្រោយការចាកចេញរបស់ Paul Pogba ហើយ Saul គឺជាបេក្ខភាពមួយរូបដែលអាចមកជំនួសជម្រើសជាតិបារាំង។
កីឡាករPaul Pogba
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបជើងឯកអង់គ្លេស២០សម័យកាល Man UTD  បានចាប់អារម្មណ៍មកលើខ្សែបម្រើឆ្នើមរបស់លោក Simeone និងបានបញ្ជូនភ្នាក់ងាររបស់ខ្លួនមកសង្កេតមើលទម្រង់លេងរបស់ Saul ក្នុងការប្រកួតវគ្គ១៦ក្រុម Champions League កន្លងទៅ។
កីឡាករ Saul Niguez
កីឡាករវ័យ២៥ឆ្នាំបង្ហាញខ្លួនសរុបបានជិត៣០០ប្រកួតឲ្យ Atletico Madrid ខណៈកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Wanda Metropolitano មានសុពលភាពរហូតដល់ឆ្នាំ២០២៦។ យ៉ាងណាមិញ តម្លៃខ្លួនក្នុងការទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញគឺប្រមាណជា១៥០លានអឺរ៉ូ ខណៈពេលដែល Man UTD រួចរាល់ក្នុងការជួបចរចាដើម្បីនាំយករូបគេមកលេងនៅក្របខណ្ឌ Premier League។គួរឲ្យដឹងដែរថា ក្រៅពីបិសាចក្រហម Manchester United ក្លិបអ្នកមានបុណ្យ FC Barcelona ក៏បានដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែបម្រើ Saul Niguez ផងដែរ៕
កីឡាករ Saul Niguez