ទុក្ខជាន់ទុក្ខ! នៅឥណ្ឌូនេស៊ីមនុស្សជាង១ពាន់នាក់ឆ្លងវីរុសកូវីដ-១៩ ហើយ ឥឡូវមានបន្ទុះភ្នំភ្លើងទៀត (មានវីដេអូ)

  • ច័ន្ទ ៣០ មីនា, ២០២០ ១០:៣៧
ឥណ្ឌូនេស៊ី៖ បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីគឺជាប្រទេសមួយ ដែលរងគ្រោះខ្លាំងដោយសារជំងឺប្រភេទថ្មីកូវីដ-១៩ បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ ដោយឡែក នៅថ្ងៃទី ២៧ ខែ មីនា កន្លងទៅថ្មីៗនេះ ក៏ស្រាប់តែមានគ្រោះធម្មជាតិមួយទៀតបានកើតឡើង នោះគឺបន្ទុះភ្នំភ្លើង Merapi ជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។
ភ្នំភ្លើង Merapi
យោងតាមរបាយការណ៍បានឲ្យដឹងថា ការផ្ទុះនេះមានរយៈពេលប្រហែល នាទី ដែលបានបង្កើតជាកំអែលភ្នំភ្លើង រួមនឹងល្បាយឧស្ម័នក្ដៅ ហើយហូរច្រោះពីមាត់ភ្នំភ្លើងមកក្រៅក្នុងចម្ងាយប្រមាណ គីឡូម៉ែត្រ និងមានផ្សែង​ខ្មួលខ្មាញ់​បាញ់​ត្រង់​ទៅ​លើអាកាសក្នុងកម្ពស់ជាង គីឡូម៉ែត្រ ។ ក្នុងនោះដែរ អ្នកឃ្លាំមើលនៅទីតាំងផ្ទាល់បានរាយការណ៍ថា កម្ទេចផេះដែលហូរមកពីលើភ្នំទៅបរិវេណជុំវិញក្នុងចម្ងាយជាង ២០ គីឡូម៉ែត្រ។ជុំវិញករណីនេះ ពុំមានការប្រកាសជាផ្លូវការនោះទេ ប៉ុន្ដែអាជ្ញាធរបានណែនាំឲ្យប្រជាជននៅឆ្ងាញពីទីតាំងនោះ យ៉ាងហោចណាស់ គីឡូម៉ែត្រ ដើម្បីរក្សាសុវត្ថិភាព។
ភ្នំភ្លើង Merapi
គួរឲ្យរម្លឹកថា ភ្នំភ្លើង Merapi បានផ្ទុះចំនួនពីរលើកហើយក្នុងខែនេះ ដែលលើកទីមួយនៅថ្ងៃទី ខែ មីនា ដោយមានផ្សែងពពក​ខ្មួលខ្មាញ់​បាញ់​ត្រង់​ទៅលើក្នុងកម្ពស់ជាង គីឡូម៉ែត្រ។ រីឯការផ្ទុះដ៏ធំមួយទៀតបានកើតឡើងក្នុងឆ្នាំ ២០១០ ដែលកាលនោះបានសម្លាប់មនុស្សជាង ៣០០ នាក់ និងប្រជាជនចំនួន ២៧ មុឺននាក់ត្រូវបង្ខំចិត្ដជម្លៀសចេញ៕សូមទស្សនាវីដេអូខាងក្រោម៖