អុញនោះ! Pacquiao បានធ្វើតេស្តរកវីរុស Covid-19 ក្រោយបានទាក់ទងជាមួយអ្នកដែលមានផ្ទុកជំងឺនេះ ខណៈលទ្ធផលចេញមកឃើញថា…

  • ច័ន្ទ ៣០ មីនា, ២០២០ ១០:២៨
ហ្វីលីពីន៖ ស្ដេចប្រដាល់ប្រចាំប្រទេសហ្វីលីពីនកីឡាករ Manny Pacquiao បានបង្ហើបឲ្យដឹងថា គាត់បានធ្វើតេស្តស្វែងរកជំងឺ Covid-19 បន្ទាប់ពីគាត់ បានមានទំនាក់ទំនងជាមួយនឹងអ្នកនយោបាយម្នាក់ ដែលមានផ្ទុកជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ ខណៈលទ្ធផលតេស្តចេញមកឃើញថា អវិជ្ជមាន
កីឡាករManny Pacquiao
ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោ​ក៨សម័យ ក៏ជាសមាជិកព្រឹទ្ធសភាមួយរូបផងដែរនៅក្នុងប្រទេសហ្វីលីពីន ហើយកាលពីប៉ុន្មានថ្ងៃមុន គាត់បានឈរថតរូបយ៉ាងជិតស្និទ្ធ ជាមួយនឹងសមាជិកព្រឹទ្ធសភា លោក Aquilino Pimentel ដែលទើបធ្វើតេស្តឃើញមានផ្ទុកជំងឺ​ Covid-19 កាលពីពេលថ្មីៗ។ក្រោយលេចឮដំណឹងលោក Aquilino បានឆ្លងជំងឺ Covid-19 អ្នកប្រដាល់វ័យ៤១ឆ្នាំ បានសម្រាកនៅដាច់ដោយឡែក ហើយលោកបានប្រើប្រាស់ ឧបករណ៍តេស្តរហ័សស្វែងរកវីរុសនេះ ដែលយកមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីពិនិត្យមើលថាតើគាត់បានឆ្លងឬមួយក៏អត់។បន្ទាប់ពីការធ្វើតេស្តរួច Pacquiao បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖
កីឡាករ Manny Pacquiao
លោកបានបន្ថែមទៀតថា៖គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់កាសែត BNO News ក្នុងប្រទេសហ្វីលីពីនបច្ចុប្បន្ន មានប្រជាជនឆ្លងជំងឺ Covid-19 លើស១,៤០០ករណី ក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៧១នាក់៕