អបអរសាទរ! នារីសាច់ដុំធំជនជាតិចិន ពេលនេះមានផ្ទៃពោះហើយ តែចម្លែកត្រង់.....

ចិន៖ Yuan Herong នាងមានអយុ ៣១ឆ្នាំ ដែលនាងរស់នៅតំបន់ Shandong ក្នុងប្រទេសចិន ហើយនាងជានារីម្នាក់ដែលគ្រប់គ្នាបានស្គាល់នាង តាមរយៈរូបរាងកាយ មានសាច់ដុំធំៗមិនចាញ់បុរសឡើយ មិនត្រឹមតែប៉ុណ្ណោះនាងក៏មានអ្នក Followers ក្នុងប្រព័ន្ធអ៊ីនធើណែតរហូតដល់ខ្ទង់លាននាក់ឯណោះ។យ៉ាងណាមិញ នាងមិនត្រឹមតែជានារីម្នាក់ដែលគេចាត់ទុកជា ស្រ្តីដែលមានកាយសម្បទានមាំមួននោះទេ តែនាងក៏ជាគ្រូពេទ្យស្រីម្នាក់ផងដែរ។ លើសពីនេះគេត្រូវបានដឹងថា នាងក៏បានរៀបការ និងស្រលាញ់គ្នាជាមួយស្វាមី ដោយមិនបានគិតថារូបរាងរបស់នាងខុសប្លែកពីអ្នកដទៃនោះទេ តែពួកគេស្រលាញ់គ្នាយ៉ាងអស់ពីចិត្ត។កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតស្រីសាច់ដុំរូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលចំពោះនាង ដោយពេលនេះនាងកំពុងពរពោះកូនដំបូងក្នុងផ្ទៃបាន ៣ខែហើយ។​ តែគេសង្កេតឃើញថា សាច់ដុំពោះរបស់នាងមិនបានប្រែប្រួលទៅណាឡើយ ដោយនាងនៅតែមានសាច់ដុំ ៦កង់ដដែលមិនបានប្រែប្រួលសោះឡើយ។ តែទោះជាយ៉ាងណាក្តីហ្វេននៅតែរងចាំមើល អាចនឹងមានការប្រែប្រួលនៅពេលដែលពោះរបស់នាងកាន់តែធំជាងនេះ។ក្នុងនោះដែរ បើទោះបីនាងមានផ្ទៃពោះក៏ពិតមែន តែនាងនៅតែបន្តហាត់ប្រាណដូចមុនជារាងរាល់ថ្ងៃ ដោយនាង មិនបានហាត់ដោយប្រើប្រាស់ឧបករណ៍ណាដែលមានទម្ងន់ធ្ងន់ៗនោះទេ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងពោះ៕សូមទស្សនារូបភាពខាងក្រោម៖ 
Yuan Herong
Yuan Herong
Yuan Herong
Yuan Herong
Yuan Herong
Yuan Herong