លឿនពេកហើយ រកឃើញឆ្លងCovid-19 ថ្ងៃ២៣ តែម្សិលមិញ តារាកំប្លែងដ៏ល្បី ស្លាប់បាត់ហើយ

ជប៉ុន៖ អ្នកទាំងអស់គ្នា ប្រាកដជាបានស្គាល់ កំពូលតារាកំប្លែង ដ៏ល្បីបំផុត ប្រចាំប្រទេសជប៉ុន មានឈ្មោះថា Ken Shimura។ជាការពិតណាស់ តារាកំប្លែងមួយរូបនេះ បានសាងស្នាដៃច្រើនរាប់មិនអស់ អំពីវីដេអូកំប្លែងជាច្រើនដូចជា Stupid Lord និង Strange Uncle ជាដើម សម្រាប់បម្រើអារម្មណ៍បងប្អូនញាតិមិត្ត ជុំវិញពិភពលោក បានទស្សនាកំសាន្តជាច្រើន ឆ្នាំណាស់មកហើយ។ជាក់ស្តែង ថ្ងៃនេះ បែរជាទទួលដំណឹងមួយ ដ៏សែនរន្ធត់ សម្រាប់អ្នកគាំទ្រទាំងអស់ថា តារាកំប្លែងរូបនេះ បានទទួលមរណភាពហើយ កាលពីម្សិលមិញនេះ ក្រោយពីបានធ្វើតេស្តវិជ្ជមាន វីរុសកូរ៉ូណា កាលថ្ងៃទី២៣​ ខែមិនា ឆ្នាំ២០២០និង ស្លាប់នៅថ្ងៃទី២៩ មិនា ឆ្នាំ២០២០ ក្នុងជន្មាយុ៧០ឆ្នាំ នេះបើតាមភ្នាក់ងាររបស់ Ken Shimura បានលើកឡើង កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះឯង។គួរបញ្ជាក់ដែរថា ការស្លាប់របស់តារាកំប្លែង Ken Shimura គឺជាការបាត់បង់ធនធានមនុស្ស ដ៏ធំធេងមួយរបស់ប្រទេសជប៉ុន ក្រោយពី តារាសម្តែងជើងចាស់រូបនេះ បានក្លាយជា ជនរងគ្រោះដំបូងបំផុត ក្នុងវិស័យសិល្បៈរបស់ប្រទេសជប៉ុន ហើយបានទទួលមរណភាព ដោយសារវីរុសកូរ៉ូណាបែបនេះ៕សូមទស្សនាវីដេអូ នៃការសម្តែង និងរូបថតដែលកាលពី តារាកំប្លែងរូបនេះ នៅរស់ទាំងអស់គ្នា៖
Ken Shimura
Ken Shimura
Ken Shimura
Ken Shimura
Ken Shimura