ចុមយក្ស! Real Madrid និង Barcelona ដណ្ដើមគ្នាទិញយក Kaka ទីពីរ មកកាន់ទឹកដីអេស្ប៉ាញ

  • ច័ន្ទ ៣០ មីនា, ២០២០ ១០:៥៣
អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona ត្រូវបានរាយការណ៍មកថា កំពុងតែប្រជែងគ្នាទិញយកខ្សែបម្រើរបស់ក្លិបប្រេស៊ីល Sao Paulo កីឡាករ Igor Gomes នៅកំឡុងទីផ្សារដោះដូររដូវក្ដៅខាងមុខ។
កីឡាករ Igor Gomes
កីឡាករវ័យ២១ឆ្នាំ Igor Gmoes ត្រូវបានពិភពបាល់ទាត់របស់ប្រេស៊ីលដាក់រហស្សនាមថា “Kaka ទីពីរ”  ខណៈតម្លៃនៃការផ្ដាច់កុងត្រារបស់គេបចុប្បន្នគឺប្រមាណជា ៥០លានអឺរ៉ូ។ បើតាម AS ក្លិបអធិរាជស Real Madrid បានសង្កេតទម្រង់លេងដ៏លេចធ្លោរបស់ Gomes និងមានបំណងចង់នាំយករូបគេមកលេងនៅទឹកដីអេស្ប៉ាញសម្រាប់ទីផ្សាររដូវក្ដៅខាងមុខ ខណៈក្លិបអ្នកមានបុណ្យ Barcelona ក៏បានចាប់អារម្មណ៍មកលើយុវជនអាយុក្រោម២០ឆ្នាំរបស់ប្រេស៊ីលរូបនេះផងដែរ។
កីឡាករ Igor Gomes
Gomes រកបានគ្រាប់បាល់៣គ្រាប់ ពីការបង្ហាញខ្លួនសរុបចំនួន៣១ប្រកួតឲ្យ Sao Paulo ក្រោយត្រូវបានដំឡើងមកកាន់ក្រុមធំ។ ហើយគេក៏ជាមិត្តភក្ដិជិតស្និទ្ធរបស់យុវជនឆ្នើមរបស់ Real Madrid កីឡាករ Rodrygo Goes ផងដែរ។គួរឲ្យដឹងផងដែរថា ក្រៅពី Real Madrid និង Barcelona ក្លិបអេស្ប៉ាញ Sevilla និងក្លិបហូឡង់ Ajax ក៏បានដាក់ការចង់បានមកលើយុវជនកំពុងលេចធ្លោរបស់ប្រេស៊ីលនេះផងដែរ៕
កីឡាករ Igor Gomes