Ronaldo នៅតែជាកីឡាករដែលរកចំណូលបានច្រើនដដែល ទោះបីឈានចូលវ័យ ៣៥ឆ្នាំក៏ដោយ

  • ច័ន្ទ ៣០ មីនា, ២០២០ ១៣:១៧
ទោះបីជាវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ កំពុងតែរីករាលដាលទូទាំងពិភពលោក និងបានធ្វើឱ្យការប្រកួតកីឡាទាំងអស់ទូទាំងពិភពលោកបានផ្អាក ក្នុងនោះកីឡាបាល់ទាត់ក៏បានផ្អាកទាំងអស់ផងដែរ ដែលវាបានធ្វើឱ្យក្លឹបបាល់ទាត់ និងលីគបាល់ទាត់ទាំងអស់បាត់បង់នូវចំណូលយ៉ាងច្រើនពីវិស័យមួយនេះ។ទោះជាយ៉ាងណា ក្លឹបបាល់ទាត់មួយចំនួន បានស្នើកាត់ប្រាក់ខែកីឡាករ និងបុគ្គលិកផងដែរ អំឡុងពេលប្រយុទ្ធប្រឆាំងជាមួយជំងឺរាលត្បាតជាសកលមួយនេះ ហើយលីគបាល់ទាត់មួយចំនួន ក៏មានគោលការណ៍ និងវិធីសាស្ត្រផ្សេងៗគ្នា ដើម្បីធានានូវនិរន្តភាពរបស់លីគ និងបណ្តាក្លឹបនៅក្នុងលីគ។យ៉ាងណា កីឡាករល្បីៗមួយចំនួន នៅតែអាចរកបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រាក់ខែរបស់ពួកគេនៅក្លឹប ប្រាក់ឧបត្ថម្ភផ្សេងៗ និងបានពីការផ្សាយពាណិជ្ជកម្មផ្សេងៗផងដែរ។ ថ្ងៃនេះ khmerload សូមបង្ហាញជូននូវកីឡាករកំពូល ១០រូប ដែលទទួលបានចំណូលច្រើនបំផុត ក្នុងរដូវកាល ២០១៩-២០២០ នេះ៖១០-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappé កំពុងលេងនៅក្លឹប Paris Saint-Germain រកបានប្រមាណ ២៧ លានផោន
កីឡាករ Kylian Mbappé
៩-ខ្សែប្រយុទ្ធជម្រើសជាតិបូឡូញ Robert Lewandowski កំពុងលេងនៅក្លឹប Bayern Munich រកបានប្រមាណ ២៩ លានផោន
កីឡាករ Robert Lewandowski
៨-ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling កំពុងលេងនៅក្លឹប Manchester City រកបានប្រមាណ ៣៣ លានផោន
កីឡាករ Raheem Sterling
៧-ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Andrés Iniesta កំពុងលេងនៅក្លឹប Kobe រកបានប្រមាណ ៣៤ លានផោន
កីឡាករ Andrés Iniesta
៦-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក Eden Hazard កំពុងលេងនៅក្លឹប Real Madrid រកបានប្រមាណ ៣៨ លានផោន
កីឡាករ Eden Hazard
៥-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann កំពុងលេងនៅក្លឹប Barcelona រកបានប្រមាណ ៣៨ លានផោន
កីឡាករ Antoine Griezmann
៤-ខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale កំពុងលេងនៅក្លឹប Real Madrid រកបានប្រមាណ ៣៨ លានផោន
កីឡាករ Gareth Bale
៣-ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar កំពុងលេងនៅក្លឹប Paris Saint-Germain រកបានប្រមាណ ៩៥ លានផោន
កីឡាករ Neymar
២-ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo កំពុងលេងនៅក្លឹប Juventus រកបានប្រមាណ ១១៨ លានផោន
កីឡាករ Cristiano Ronaldo
១-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi កំពុងលេងនៅក្លឹប Barcelona រកបានប្រមាណ ១៣១ លានផោន៕
កីឡាករ Lionel Messi