ក្ដៅៗ! ករណីឆ្លងជម្ងឺ Covid-១៩ ថ្មីនៅប្រទេសថៃចំនួន ១៣៦ ករណីបន្ថែមនាថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួនអ្នកឆ្លង​សរុបកើនដល់ ១.៥២៤

  • ច័ន្ទ ៣០ មីនា, ២០២០ ១៤:២៣
ថៃ៖​ បើគិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ចំនួនអ្នកឆ្លងវីរុស កូវីដ១៩ នៅលើពិភពលោក បានបន្ដកើនឡើងជាលំដាប់ រហូតដល់ ៧២២.១៩៦ នាក់ ក្នុងនោះអ្នកស្លាប់ ៣៣៩៧៦ នាក់ និងជាសះស្បើយចំនួន ១៥១.៧៦៦ នាក់។ចំណែកឯអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍នៃជម្ងឺ Covid-១៩ (CCSA) របស់រដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃបានឃើញករណីឆ្លងវីរុសថ្មីចំនួន ១៣៦ ករណីកាលពីថ្ងៃចន្ទដោយបង្កើនចំនួនអ្នកឆ្លងសរុបដល់ទៅ ១,៥២៤ នាក់។ អ្នកនាំពាក្យលោក Taweesin Wisanuyothin បាននិយាយថាការឆ្លងនៅក្នុងប្រទេសថៃទំនងជានឹងកើនឡើង ហើយថ្មីៗនេះមានករណីថ្មីត្រូវបានគេរាយការណ៍នៅតាមបណ្តាខេត្តនានាជាងនៅទីក្រុងបាងកក។ មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ហើយចំនួនអ្នកស្លាប់សរុបមាន ៧ នាក់ចាប់តាំងពីការផ្ទុះឡើងនៅខែមករា៕សូមទស្សនារូបភាពខាងក្រោម៖
លោក ប្រយុទ្ធ ចាន់អូចា