រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់​ធ្វើ​អត្តឃាត ដោយសារ​​​​វិបត្តិ​វីរុសកូវីត-១៩នៅក្នុងប្រទេស

  • ច័ន្ទ ៣០ មីនា, ២០២០ ១៣:២៥
ប៊ែរឡាំង៖ លោក Thomas Schaefer ដែលជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​នៅរដ្ឋ​ Hesse ​​​ប្រទេស​អាល្លឺម៉ង់ ត្រូវគេរាយការណ៏ថា​ បាន​ធ្វើ​អត្តឃាតដោយសារ​តែ​ការ​បារម្ភ​​ខ្លាំង​ ​អំពី​​​បញ្ហាធ្លាក់ចុះនៃ​សេដ្ឋ​កិច្ច​ជាតិ​ ដោយ​សារ​​វីរុសកូវីត-១៩។ លោក Schaefer ដែល​មានអាយុ ៥៤ ​ឆ្នាំ ត្រូវ​បាន​គេប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​កំណាត់​ផ្លូវ​ដែក​មួយ​​ ​ កាល​ពី​​ថ្ងៃសៅរ៍កន្លង​ទៅ​។ ការិយាល័យរដ្ឋ​អាជ្ញា​នៃ​តុលា​ការទី​ក្រុង​ Wiesbaden បាន​ឱ្យដឹង​ថា ពួកគេ​ជឿ​ថា លោក Thomas Schaefer បានស្លាប់ដោយសារការ​ធ្វើ​អត្ត​ឃាត​។អភិបាល​រដ្ឋ Hesse លោក Volker Bouffier បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា៖ លោក Bouffier បានបន្តទៀតថា៖ គួរជាម្រាបផងដែរថា បើគិតមកដល់ពេលនេះ ​ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងវីរុសកូវីត-១៩ សរុប ៦២,៤៣៥ នាក់ ​ក្នុងនោះមាន​  ៥៤១ នាក់បានស្លាប់បាត់បង់ជីវិត ​ហើយ ៩,២១១ នាក់ផ្សេងទៀតបានទទួលការព្យាបាលជាសះស្បើយ៕
លោក Thomas Schaefer
ក្រុមគ្រូពេទ្យអាល្លឺម៉ង់