អីយ៉ាស! Zidane ចូលខ្លួនប្រជែងជាមួយ Barca, Bayern និង Arsenal តាមទិញកីឡាករកំពុងឡើងកូដ១រូបនៅលីគអាល្លឺម៉ង់

  • ច័ន្ទ ៣០ មីនា, ២០២០ ១៤:០២
អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមរួចរាល់ក្នុងការចូលប្រជែងជាមួយក្លិប Arsenal, Barcelona និង Bayern Munich ក្នុងការចុះហត្ថលេខាយកខ្សែការពារក្រុម RB Leipzig កីឡាករ Dayot Upamecano នៅរដូវក្ដៅខាងមុខ។របាយការណ៍ពីកាសែតអេស្ប៉ាញ AS បានឲ្យដឹងថា ក្លិបជើងឯក Champions League ១៣សម័យ ជាក្លិបចុងក្រោយបង្អស់ដែលមានចំណាប់អារម្មណ៍ទៅលើ Upamecano ខណៈខ្សែការពាររូបនេះ មានតម្លៃទិញផ្ដាច់កុងត្រាចំនួន៥៥លានផោន (ឬប្រហែល៦៨លានដុល្លារ)។
កីឡាករDayot Upamecano
កីឡាករសញ្ជាតិបារាំងបានទាក់ចិត្តក្រុមធំៗជាច្រើននៅតំបន់អឺរ៉ុប ក្រោយបង្ហាញទម្រង់លេងយ៉ាងលចធ្លោ ក្នុងរដូវកាលនេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួនចំនួន២៩ប្រកួត គេបានជួយក្រុមរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បានចំនួន៩ដង។ ទន្ទឹមនឹងការចង់បានរបស់ក្លិបធំៗ Upamecano ធ្លាប់បានបង្ហើបថានឹងសម្រេចពីអនាគតរបស់ខ្លួន នៅបំណាច់រដូវកាលនេះ​។ គាត់បាននិយាយប្រាប់កាសែត RMC Sport យ៉ាងដូច្នេះថា៖
កីឡាករ Dayot Upamecano
Arsenal បានព្យាយាមចរចាយក ខ្សែការពារសញ្ជាតិបារាំង កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ប៉ុន្តែដោយសារតម្លៃទិញផ្ដាច់កុងត្រា៧២លានផោន (ឬប្រមាណ ៨៩លានដុល្លារ) របស់គេ បានរាំងស្ទះការផ្ទេរនេះ។ គួរបញ្ជាក់ផងដែរ ក្នុងកិច្ចសន្យារបស់ Upamecano បានដាក់បញ្ចូលនូវលក្ខខណ្ឌពិសេសមួយ ដោយក្នុង១រដូវកាល តម្លៃទិញផ្ដាច់កុងត្រារបស់គេ នឹងបន្ថយចុះចំនួន១៧លានផោន៕