ច្រើនតែអាយុទេ! តែកុំមើល ពេជ្រ សោភា តែងខ្លួនឈុតក្រហមនេះ ស្អាតលេចធ្លោខ្លាំង

ភ្នំពេញ៖ ជឿជាក់ថា មហាជនទាំងអស់គ្នា ប្រាកដជាបានជ្រាបរួចមកហើយពី ពេជ្រ សោភា តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងមួយរូប ប្រចាំផលិតកម្មហង្សមាស  ក្រៅពីទឹកដមសម្លេងពីរោះរណ្ដំ ពូកែសម្ដី ស្ទីលរាំ និងតែងខ្លួនប្លែកៗ តារារូបនេះ ក៏មានបទពិសោធន៍ក្នុងវិស័យមួយនេះជាយូរឆ្នាំផងដែរ។ ជាក់ស្ដែង ដោយនាងមានបទពិសោធន៍ច្រើនឆ្នាំបែបនេះ ទើបកាលពីពេលថ្មីៗនេះ នាងក៏ទើបតែបានបញ្ចប់ ការក្ដោបដំណែងធ្វើជាគណកម្មការក្នុងកម្មវិធីប្រលងចម្រៀងរបាំងមុខ The Mask Singer ថែមទៀតផង។ជាមួយគ្នានេះដែរ នៅក្នុងពីកម្មវិធីវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ តារាស្រីកំប្លែងស្ងួតរូបនេះ បានធ្វើឲ្យហ្វេនៗ ដែលស្រលាញ់គាំទ្រនាង មានការភ្ញាក់ផ្អើលលើរូបសម្រស់របស់នាងជាច្រើន ដោយកាលពីយប់មិញនេះ នាងបានតែងខ្លួននៅក្នុងរ៉ូបវែងអូសដី ពណ៌ក្រហមស្រស់ឆើត សាកសមនឹងសាច់ដ៏សម៉ត់ខ្ចីរបស់នាង បូករួមនឹងការផាត់មុខ ធ្វើសក់ថែមទៀតនោះ ឃើញហើយពិតជាស្រស់ស្អាតគួរឲ្យសរសើរ។ក្នុងនោះផងដែរ ឃើញថា មានហ្វេនៗ អ្នកគាំទ្រនាងជាច្រើន បានលាន់មាត់សរសើរ ពីរូបសម្រស់របស់នាងជាច្រើនហូរហែរ ស្របពេលដែលវ័យនាងបច្ចុប្បន្នកាន់តែស្អាតឡើង៕សូមទស្សនារូបភាពខាងក្រោម!!!
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា