ប្រជាជននៅទីក្រុងវូហានជាច្រើននាក់ ឈរតម្រង់ជួរចាំរើសធាតុសាច់ញាតិដែលបានស្លាប់ទៅដោយសារវីរុសកូវីដ-១៩ (មានវីដេអូ)

  • ច័ន្ទ ៣០ មីនា, ២០២០ ១៣:៥៧
ចិន៖​ ថ្មីៗនេះ ប្រជាជននៅឯទីក្រុងវូហាន បាននាំគ្នាប្រញាប់ប្រញាល់ទៅកន្លែងបូជាសាកសពនាៗក្នុងតំបន់ដែលទើបនឹងបើកទ្វារដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យសពត្រូវបានហាមឃាត់ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩កន្លងទៅនេះ។ ហើយមានប្រជាជនជាច្រើន បានឈរតម្រង់ជួរនៅកន្លែងបូជាសាកសព ដើម្បីរង់ចាំរើសធាតុសាច់ញាតិរបស់ខ្លួនផងដែរ។យោងតាមសម្ដីរបស់ពលរដ្ឋម្នាក់ដែលនៅទីនោះ បានឲ្យដឹងថា រូបគេផ្ទាល់ បានមកកន្លែងបូជាសាកសពតាំងពីម៉ោង៨ព្រឹកម៉្លេះ ហើយរហូតដល់ម៉ោង៣រសៀលហើយ គេនៅមិនទាន់បានរើសធាតុសាច់ញាតិឡើយ។ ហើយចំពោះការបញ្ចុះ ឬបូជាសាកសព មិនត្រូវបានគិតប្រាក់ទេ សម្រាប់សពដែលស្លាប់ដោយសារតែវីរុសកូវីដ-១៩។ គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធទី២៥ ខែមីនា ប្រជាជនរាប់លាននាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីខេត្តហ៊ូបុី បន្ទាប់ពីមន្ត្រីដកបម្រាមដែលឲ្យប្រជាជនសំងំនៅក្នុងផ្ទះរយៈពេលប្រមាណពីរខែកន្លងមកនេះ លើកលែងតែទីក្រុងវូហានប៉ុណ្ណោះ។ ហើយបម្រាមនេះដែរ នឹងនៅតែអនុវត្តបន្ដក្នុងទីក្រុងវូហាន រហូតដល់ថ្ងៃទី៨ ខែមេសាខាងមុខនេះ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖​
ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព