​ថៃ​មានអ្នក​ស្លាប់ដោយសារវីរុសកូវីត-១៩​ចំនួន ២​ នាក់បន្ថែមទៀត ដែលសរុប​ឡើងដល់ ៩ នាក់

  • ច័ន្ទ ៣០ មីនា, ២០២០ ១៤:៤០
បាងកក៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា មានមនុស្ស ២ នាក់ទៀតបានស្លាប់ដោយសារវីរុសកូវីត-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប​បានកើនឡើងដល់ ៩ នាក់។
បុគ្គលិកសុខាភិបាលបានបាញ់ថ្នាំ សំលាប់មេរោគនៅសាលារៀនមួយ ​ភាគខាងជើងទីក្រុងបាងកក
លោក Anupong Sujariyakul មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានក្រសួងសុខាភិបាលថៃបាននិយាយថា៖
អ្នកដំណើរពាក់ម៉ាសការពារ​ពីវីរុសកូវីត-១៩ នៅទីក្រុងបាងកកប្រទេសថៃ
គួរជម្រាបផងដែរថា នៅព្រឹកថ្ងៃច័ន្ទនេះ ប្រទេសថៃបាន​រកឃើញអ្នកឆ្លងវីរុសកូវីត-១៩​ថ្មីចំនួន ១៣៦ នាក់ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់​ ១,៥២៤ នាក់។ ​ក្នុងចំណោមនោះមានអ្នកជំងឺចំនួន ១,៣៨៨ នាក់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ខណៈអ្នកជំងឺ ២២៩ នាក់ផ្សេងទៀត​ បាន​ជាសះស្បើយ ហើយក៏បានវិលត្រឡប់ទៅផ្ទះវិញដែរ៕
ស្ត្រីពាក់ម៉ាសម្នាក់ កំពុងអង្គុយរង់ចាំអតិថិជននៅតូបលក់អាហារ​​តាមផ្លូវ Yaowarat ទីក្រុងបាងកក