អុញលេង Mourinho បាត់! កីឡាករឆ្នើមម្នាក់នេះនិយាយថា បើ Spurs នៅតែយ៉ាប់យ៉ឺននោះខ្លួននឹងចាកចេញ

  • ច័ន្ទ ៣០ មីនា, ២០២០ ១៤:៤៦
អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានបង្ហើបពីការចែកផ្លូវគ្នាជាមួយក្លិប Tottenham Hotspur ដោយនិយាយថា គាត់អាចនឹងចាកចេញប្រសិនបើគាត់មានអារម្មណ៍ថាក្រុមមិនមានការរីកចម្រើន។Kane ស្រលាញ់ក្លិបដែលមូលដ្ឋាននៅទីក្រុងឡុងដ៍ ប៉ុន្តែបំណងក្នុងការឈ្នះពានរង្វាន់របស់គេ ហាក់ជាកត្តាជំរុញឲ្យគេកាត់ចិត្តពីក្លិបមួយនេះ។
ខ្សែប្រយុទ្ធឆ្នើមHarry Kane
នៅពេលត្រូវបានលោក Jamie Redknapp សួរថា តើនឹងស្នាក់នៅ Spurs រហូតដល់បញ្ចប់អាជីពមែនទេ? ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ខ្សែប្រយុទ្ធឆ្នើម Harry Kane
គួរឲ្យដឹងថា Kane បានផ្លាស់ពី Leicester City មកចូលរួមជាមួយក្រុម​ Spurs តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមរហស្សនាម មាន់ខ្នាយមាសបាន២៧៨ប្រកួត ស៊ុតបញ្ចូលទីបាន១៨១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣០ដង៕