ចិត្តធម៌ណាស់! Ed Sheeran នៅតែបើកប្រាក់ខែឲ្យបុគ្គលិក ទោះអាជីវកម្ម ត្រូវផ្អាកជាបណ្ដោះអាសន្ន

បរទេស៖ អ្នកណាមួយ ដែលថាមិនស្គាល់ កំពូលតារាចម្រៀង ប្រចាំប្រទេសអង់គ្លេស ដែលមានសម្លេងពិរោះរណ្តំចិត្តនិងរូបសម្បត្តិស្រស់សង្ហា មានឈ្មោះថា Ed Sheeran។ជាការពិត តារាប្រុសរូបនេះ ទទួលបានភាពល្បីល្បាញ ជាយូរណាស់មកហើយ ដោយសារបទចម្រៀងនិមួយៗ គឺមានលក្ខណៈពិរោះ និងបង្កប់នូវមនោសញ្ចេតនា ក្នុងបទចំរៀងដែលគាត់បាននិពន្ធ និងសរសេរដោយខ្លូនឯង ដូចជាបទ Supermarket Flower និង Perfect ជាដើម។ក្រៅពីទេពកោសល្យ និងជំនាញដែលខ្លួនមាន ទៅលើតន្ត្រីហើយ​ តារាប្រុសរូបនេះ មានចិត្តសន្តោសប្រណីដល់មនុស្សដែលខ្វះខាតទៀតផង ធ្វើឲ្យអ្នកគាំទ្រជាច្រើន គោរពស្រលាញ់គាត់យ៉ាងខ្លាំង។ជាក់ស្តែង នៅដែលពិភពលោក កំពុងតែជួបបញ្ហាដ៏ធំ ដែលបង្កឡើងដោយវីរុសកូរ៉ូណា តារាប្រុសរូបនេះ មិនបានឱបដៃឈរមើលឡើយ ដោយបានប្រាប់ទៅបុគ្គលិក ដែលធ្វើការនៅក្នុងភោជនីយដ្ឋានរបស់គាត់ថា ចំពោះប្រាក់ខែ នឹងមានការផ្តល់ជូនគ្រប់ចំនួន ទោះបីជា ភោជនីយដ្ឋានរបស់គាត់ ត្រូវផ្អាកជាបណ្តោះអាសន្នក៏ដោយ។ក្រោយពីបានលឺ ពាក្យសំដីទាំងនេះហើយ បុគ្គលិកទាំងអស់សម្តែង ក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែ ពួកគេនៅតែ ទទួលបានប្រាក់ខែដដែល ទោះបីជាពួកគេ សម្រាកនៅផ្ទះក៏ដោយ។គួររម្លឹកដែរថា Ed Sheeran ធ្លាប់បានមកប្រទេសកម្ពុជា រួចម្តងមកហើយកាលពី ខែមេសា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕
Ed Sheeran
Ed Sheeran
Ed Sheeran