ញាក់សាច់! ពេលបានដឹងតម្លៃថ្លៃកប់ពពកឡានទាំងអស់ ដែលជាកម្មសិទ្ធ​របស់ Ronaldo

  • ច័ន្ទ ៣០ មីនា, ២០២០ ១៥:០៧
អឺរ៉ុប៖ កំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា​ ទើបតែចំណាយលុយ ៨.៥លានផោន ទិញរថយន្ត Bugatti Centodieci ដែលផលិតឡើងតែ១០គ្រឿងប៉ុណ្ណោះនៅលើលោក។
កីឡាករ Cristiano Ronaldo
Ronaldo គឺជាកីឡាករបាល់ទាត់មួយរូបដែលមានប្រភពចំណូលច្រើនក្នុងមួយឆ្នាំៗ ហើយគេក៏តែងតែចំណាយទៅលើការទិញរថយន្តស៊េរីទំនើបៗជាច្រើនដូចជាម៉ាក Ferraris, Lamborghinis និង Rolls Royces ជាដើម។ ទាំងនេះជាម៉ាក ជាមួយនឹងតម្លៃរបស់រថយន្តដែល Ronaldo ធ្លាប់ជិះ៖
១. Mercedes G-Wagon Brabus (៦០០,០០០ ផោន)
២. Bugatti Chiron (២.១៥ លានផោន)
៣. Bugatti Veyron (១.៧ លានផោន)
៤. Lamborghini Aventador (២៦០,០៤០ ផោន)
៥. Rolls Royce Cullinan (៣៣០,០០០ ផោន)
៦. Chevrolet Camaro (៣៥,០០០ ផោន)
៧. Ferrari F12 TDF (៣៥០,០០០ ផោន)
៨. Range Rover Sport (១០០,០០០ ផោន)
៩. Mercedes AMG GLE 63 (១២៧,០០០ ផោន)
១០. Mclaren Senna (១ លានផោន)
១១. Bentley Continental GT (១៥១,០០០ ផោន)
១២.  Bugatti Centodieci (៨.៥ លានផោន)