មិនច្បាស់ថា Jimin និង Jungkook មានចេតនាទិញឈុតដូចគ្នា ឬក៏ខ្ចីគ្នាពាក់?

កូរ៉េខាងត្បូង ៖ ដោយសារតែភាពល្បីល្បាញជាសកល របស់ក្រុមច្រៀង BTS បានធ្វើឲ្យមនុស្សជាច្រើន ងាកមកចាប់អារម្មណ៍ពួកគេ ស្ទើរតែគ្រប់សកម្មភាព កម្រនឹងមានសកម្មភាពណា គេចផុតពីខ្សែភ្នែកហ្វេនៗណាស់។ដូចជានៅក្នុងបទសម្ភាសន៍មួយ Jungkook កូនពៅនៅក្នុងក្រុម ធ្លាប់បាននិយាយថា លោកមិនចូលចិត្ត ការចែករំលែកសម្លៀកបំពាក់ ជាមួយនឹងអ្នកណាម្នាក់នោះឡើយ។ ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន ហ្វេនៗក៏បានរកឃើញថា ឈុតសម្លៀកបំពាក់ជាច្រើនដែល Jungkook ពាក់ គឺដូចគ្នានឹងសមាជិកដទៃទៀតបេះបិទ ជាពិសេសនោះគឺ Jimin។ដំបូងឡើយ ហ្វេនៗគិតថា ពួកគេអាចនឹងមានចេតនា ទិញឈុតដូចគ្នាយកមកពាក់ ប៉ុន្តែវាមានឈុតដែលដូចគ្នាច្រើនពេក ទើបគិតថា ពួកគេខ្ចីគ្នាពាក់ច្រើនជាង។ក្រុមអ្នកគាំទ្រសន្មតថា ព្រោះតែសេចក្ដីស្រលាញ់ ក៏ដូចជាមិត្តភាពដ៏ល្អ ក្នុងរយៈពេលកន្លងមក បានធ្វើឲ្យពួកគេ​​លែងមានគំនិតប្រកាន់ច្រើន ថែមទាំងមានអារម្មណ៍ថាស្និទស្នាល និងកាន់តែកក់ក្ដៅជាងមុន ពេលដែលបានចែករំលែកសម្ភារៈប្រើប្រាស់ជាមួយគ្នាបែបនេះ៕ទស្សនារូបភាពខាងក្រោម ៖
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook
Jimin
Jungkook