នារីម្នាក់នេះ អួតថាខ្លួនមិនខ្លាចវីរុសកូវីដ-១៩នៅលើបណ្ដាញសង្គម មានអី ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែលទ្ធផលតេស្តវិជ្ជមាននៃវីរុស

  • ច័ន្ទ ៣០ មីនា, ២០២០ ១៥:៣៤
អាមេរិក៖​ នារីម្នាក់ឈ្មោះ Ireland Tate វ័យ២១ឆ្នាំ មកពីរដ្ឋ Tennessee បានប្រាប់ទៅកាន់មិត្តភក្ដិរបស់នាងនៅលើបណ្ដាញសង្គមអុីនស្ដាក្រាម តាម​រយៈវីដេអូថា រូបនាងផ្ទាល់មិនខ្លាចវីរុសកូវីដ-១៩ឡើយ ហើយក៏ខ្វល់ពីការរក្សាគម្លាតឲ្យឆ្ងាយពីមនុស្សម្នាដែរ។ហើយប៉ុន្មានថ្ងៃក្រោយមក នាងក៏ស្រាប់តែធ្វើតេស្ដរកវីរុសកូវីដ-១៩ ដោយលទ្ធផលចេញមកគឺវិជ្ជមានតែម្ដង។នាង Ireland បានឲ្យដឹងដែរថា អាការរបស់នាង គឺពិបាកដកដង្ហើម តឹងណែនដើមទ្រូង ដូចមាននរណាម្នាក់អង្គុយពីលើអីចឹង និងក្អករហូតដល់ទៅមានឈាមទៀតផង។ ហើយនាងជឿថា នាងបានឆ្លងវីរុសនេះពីមិត្តភក្ដិរបស់នាងម្នាក់ ដែលមានការគិតដូចជានាងដែរ។ ឥឡូវនេះ នាងកំពុងស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែក។យ៉ាងណាមិញ ក្រោយមក នាងក៏បានផ្ដាំផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឲ្យចូលរួមស្ដាប់ និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖​
នាងIreland មុនពេលឆ្លងវីរុស
នាង Ireland មុនពេលឆ្លងវីរុស
នាង Ireland ក្រោយពេលឆ្លងវីរុស