ជនជាតិឥណ្ឌា ៧ នាក់បានបង្ខំចិត្តរស់នៅលើដើមឈើមួយរយៈ ព្រោះមិនមានកន្លែងត្រូវទៅ ខណៈវីរុសកូរ៉ូណាកំពុងរាតត្បាត

ឥណ្ឌា៖ អ្នកភូមិចំនួន នាក់ដែលទើបត្រលប់មកពីស្រុក Purulia ភាគខាងត្បូងនៃទីក្រុង Chennai ប្រទេសឥណ្ឌា ត្រូវបានគេណែនាំឲ្យស្នាក់នៅដាច់ដោយឡែករយៈពេលពីរសប្ដាហ៍ ព្រោះសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណា។ ហេតុដូចនេះ ពួកគេទាំងអស់បានសម្រេចចិត្ដរៀបចំកន្លែងស្នាក់ជាបណ្ដោះអាសន្ននៅតាមមែកឈើ ដើម្បីការពារសុវត្ថិភាពដល់សមាជិកគ្រួសារ និងអ្នកជិតខាង។
ដើមឈើដែលពួកគេរស់នៅ
អ្នកភូមិម្នាក់ឈ្មោះ Bijoy Sing Laya បាននិយាយថា៖
ដើមឈើដែលពួកគេរស់នៅ
សូមជម្រាបថា កាលពីសប្ដាហ៍មុន នាយករដ្ឋមន្រ្ដីឥណ្ឌាលោក Narendra Modi បានស្នើឲ្យប្រជាជនចំនួន ១.៣ ពាន់លាននាក់ ស្នាក់នៅក្នុងផ្ទះរយៈពេលបីសប្ដាហ៍សិន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស ខណៈប្រទេសនេះកំពុងមានអ្នកឆ្លងវីរុសចំនួន ១,០៧១ នាក់ និងស្លាប់ ២៩ នាក់គិតត្រឹមថ្ងៃចន្ទនេះ។
ប្រជាជនឥណ្ឌា
ទន្ទឹមគ្នានេះដែរ លោក Narendra Modi  ក៏បានអំពាវនាវដល់សប្បុរសជនឲ្យចូលរួមវិភាគទានដល់មូលនីធិសប្បុរសធម៌ ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងផលវិបាកនៃសេដ្ឋកិច្ចជាតិជាដើម។ មួយវិញទៀត មន្ទីរពេទ្យក៏កំពុងខ្វះខាតឧបករណ៍ពាក់ការពារមេរោគសម្រាប់គ្រូពេទ្យផងដែរ ហើយសម្ភារផ្សេងៗទៀតដូចជា គ្រែ និងម៉ាស៊ីនខ្យល់អុកស៊ីសែនទុកប្រើពេលដែលអ្នកជំងឺមានបញ្ហាដង្ហើមធ្ងន់ធ្ងរជាដើម។
ប្រជាជនឥណ្ឌា
យ៉ាងណាមិញ ក៏មានក្រុមហ៊ុនធំៗ និងតារាល្បីៗ ជាច្រើនបានចូលរួមក្នុងមូលនីធិនេះផងដែរ។ ជាក់ស្ដែង តារាបូលីវូដប្រចាំប្រទេសឥណ្ឌា លោក Akshay Kumar បានចូលរួមវិភាគទានដោយទឹកប្រាក់ចំនួន ៣.៣ លានដុល្លារអាមេរិក។ រីឯ PayTM ដែលជាក្រុមទូទាត់បែបឌីជីថលគាំទ្រដោយក្រុមហ៊ុន Alibaba បាននិយាយថា ខ្លួននឹងព្យាយាមបរិច្ចាគទឹកប្រាក់ចំនួន ៦៦ លានដុល្លារអាមេរិក៕