ក្នុងនាមជាកីឡាករនៅ PL ដូចគ្នា Zaha សរសើរសមាជិកក្រុម Man UTD ម្នាក់នេះត្រង់ៗថា ជាកីឡាករដ៏ឆ្នើមម្នាក់

  • ច័ន្ទ ៣០ មីនា, ២០២០ ១៦:៣៥
អង់គ្លេស​៖ ខ្សែប្រយុទ្ធក្រុម Crystal Palace កីឡាករ Wilfried Zaha បានសរសើរដល់អតីតមិត្តរួមក្រុមរបស់ខ្លួនដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Manchester United ខ្សែការពារស្លាបស្ដាំ Aaron Wan- Bissaka ថាជាកីឡាករដ៏ឆ្នើមម្នាក់។
ខ្សែការពារស្លាបស្ដាំAaron Wan- Bissaka
Bissaka បានផ្លាស់មកចូលរួមជាមួយក្រុមបិសាចក្រហម កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃផ្ទេរ ៥០លានផោន (ឬប្រមាណ ៦១ដុល្លារ)។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ។​កីឡាករវ័យ២២ឆ្នាំ ជារនាំងការពារដ៏សំខាន់ម្នាក់ក្នុងក្រុម Man UTD រដូវកាលនេះ​ ហើយកាលពីប៉ុន្មានខែមុន គេត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសឈុតធំ ជាលើកដំបូងថែមទៀតផង។ក្រោយមើលឃើញពីទម្រង់លេងដ៏ល្អរបស់ Bissaka កីឡាករ Zaha បាននិយាយសរសើរគ យ៉ាងដូច្នេះថា៖
កីឡាករWilfried Zaha
គួរឲ្យដឹងដែរថា ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ Bissaka បង្ហាញខ្លួនឲ្យ Man UTD បាន២៦ប្រកួត ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន ២ដង និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បាន៨ដង៕