លើកមុនហាមមិនស្តាប់ កាន់រំពាត់ដេញវាយ! តែលើកនេះប៉ូលីសឥណ្ឌាលេងមួយក្បាច់ សាហាវជាងមុនដាច់

ឥណ្ឌា៖ អ្នកណាក៏ដឹងដែរថាវីរុសកូរ៉ូណាគឺជាប្រភេទវីរុសម្យ៉ាង ដែលវាយលុកផ្លូវដង្ហើមកំពុងតែផ្ទុះរីករាល ជុំវិញពិភពលោកមិនថា ប៉ែកខាងអាសុី ឬក៏អុឺរ៉ុបឡើយ ដែលស្ទើរគ្រប់ប្រទេសនៅក្នុងពិភពលោកកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន។ជាការពិតណាស់សន្ទុះស្ថិតិនៃចំនួន ប្រជាជនដែលបានឆ្លងវីរុសប្រភេទថ្មីនេះមានការកើនឡើងយ៉ាងឆាប់រហ័សនឹកស្មានមិនដល់ឡើយ ដែលតម្រូវឲ្យប្រជាជនត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះថាវីរុសនេះមានភាពងាយស្រួលក្នុងការចម្លងខ្លាំងណាស់។ជាក់ស្តែងនៅប្រទេសឥណ្ឌាឯណោះវិញ ដោយសារតែប្រជាជនហាក់បីដូចជា មិនសូវខ្វល់ខ្វាយរឿងអនាម័យ និងការការពារប៉ុន្មានឡើយ ទោះបីអាជ្ញាធរបានពន្យល់ និងបានព្រមានជាច្រើនដងក្តី ពីវីរុសកូរ៉ូណាដែលកំពុងតែវាយលុក ទូទាំងពិភពលោក។ដោយសារតែបែបនេះហើយ ទើបប៉ូលីសជាច្រើនបានស្ម័គ្រចិត្ត ពាក់មួកការពារសុវត្ថិភាព ដែលមានរូបវីរុសកូរ៉ូណានៅលើក្បាលតែម្តង ដើម្បីឲ្យពួកគេនៅផ្ទះ នឹងចេះការពារខ្លួននៅពេលដែលត្រូវចេញក្រៅម្តងៗ ជៀសវាងការឆ្លងវីរុសដែលអាចនឹងចម្លងទៅមនុស្សដទៃទៀត។គួររំលឹកដែរថាកាលពីថ្មីនេះៗ ប៉ូលីសជាច្រើនក៏បានកាន់រំពាត់ដេញវៃប្រជាជនដែលមិនពាក់ម៉ាស់ ឬប្រជុំគ្នានៅកន្លែងណាមួយទាំងហ្វូងផងដែរ៕សូមចូលមើលរូបភាពខាងក្រោម៖
ប៉ូលីសឥណ្ឌា
ប៉ូលីសឥណ្ឌា
ប៉ូលីសឥណ្ឌា
ប៉ូលីសឥណ្ឌា
ប៉ូលីសឥណ្ឌា