រដ្ឋាភិបាល​ប្រកាសឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ បិទ​​អាជីវ​កម្ម​របស់​​ខ្លួន​ជាបណ្តោះ​អាសន្ន

  • ច័ន្ទ ៣០ មីនា, ២០២០ ១៦:៤៣
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់​ខ្លួន​ជាបណ្តោះ​អាសន្នចាប់ពីវេលាម៉ោង២៤:០០នាទី ថ្ងៃទី០១ ខែមេសាតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសCovid-19។ជាការកត់សម្គាល់ ក្រៅពីប្រកាសឲ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន រដ្ឋាភិបាលកន្លងមក បានតម្រូវ​ឲ្យមន្ត្រី​ពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំង​ប្រទេស ព្រមទាំងផ្អាកសេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូត ដើម្បីកុំឲ្យមាន​ការជួប​ជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង។សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ១០៧នាក់។ ក្នុងចំណោមអ្នកឆ្លងខាងលើ មានអ្នកជាសះស្បើយ ចំនួន ២៣នាក់ហើយ៕
លិខិតពីក្រសួងសេដ្ឋកិច្ច