ចុមម៉េចចឹង! បើសិនជា Sancho ទៅ Man UTD មែន នោះ Man City នឹងទទួលបានប្រាក់ចំនួន….

  • ច័ន្ទ ៣០ មីនា, ២០២០ ១៦:៤៩
អង់គ្លេស៖ Manchester City អាចនឹងទទួលបានប្រាក់ចំនួន ១៨លានផោន ដោយមិនបាច់ធ្វើអ្វីទាំងអស់ បើសិនជា Borussia Dortmund ឈានដល់ការលក់កីឡាករ Jadon Sancho ក្នុងតម្លៃ ១២០លានផោន នៅទីផ្សាររដូវក្ដៅខាងមុខ។
កីឡាករ Jadon Sancho
កីឡាករវ័យ២០ឆ្នាំកំពុងសាងកេរ្តិ៍ឈ្មោះក្នុងពិភពបាល់ទាត់នៅកីឡដ្ឋាន Westfalenstadion ដោយអាចរកបានគ្រាប់បាល់៣១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចដល់ទៅ៤១លើក ពីការបង្ហាញខ្លួន៩០ប្រកួតឲ្យក្រុមធំ។ ជាមួយនឹងទម្រង់លេងដ៏លេចធ្លោ Sancho បានទាក់ចិត្តក្លិបធំៗជាច្រើនឲ្យចង់បានរូបគេ ក្នុងនោះ Manchester United គឺជាបេក្ខភាពឈានមុខគេដែលអាចនាំយកកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។ ខណៈ Chelsea, Liverpool, Barcelona និង Real Madrid ក៏ចាប់អារម្មណ៍មកលើរូបគេដូចគ្នា។
កីឡាករ Jadon Sancho
ក្នុងនោះ Manchester City ក៏ចង់បានកីឡាករជម្រើសជាតិអង់គ្លេសរូបនេះដូចគ្នា ក្រោយលក់គេទៅឲ្យក្លិបអាល្លឺម៉ង់កាលពី៣ឆ្នាំមុន ក្នុងតម្លៃខ្លួន៨លានផោន ប៉ុន្តែទោះបីជា Jadon Sancho ក៏ក្រុមរបស់លោក Pep Guardiola អាចទទួលបានប្រាក់មួយចំនួនផងដែរ។ ក្លិបជើងឯក Premier League រដូវកាលមុន នឹងទទួលបានប្រាក់ចំនួន ១៥% ពីតម្លៃខ្លួនរបស់ Sancho ដែលនេះជាលក្ខខណ្ឌមួយបានចែងពេលលក់រូបគេទៅឲ្យ Dortmund។ ដូច្នេះ Man City នឹងទទួលបានប្រាក់១៨លានផោន បើសិនជា Man UTD ចំណាយលុយ១២០លានផោនទិញ Jadon Sancho ពី Dortmund៕
កីឡាករ Jadon Sancho