ទីបំផុតស្វែងរកឃើញ ជើងខ្លាំងទាំង៥ក្រុម ដែលមានភាពច្នៃប្រឌិតខ្ពស់ផលិតខ្សែភាពយន្តខ្លី ក្រោមប្រធានបទ «ឈ្នះ» របស់ក្រុមហ៊ុនឆ្នោត សៀងហៃ ឡូតូ!

  • ច័ន្ទ ៣០ មីនា, ២០២០ ១៦:៥៨
ភ្នំពេញ៖ ក្រុមហ៊ុនឆ្នោត សៀងហៃ ឡូតូ បានរៀបចំកម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជន ដែលទទួលបានជ័យលាភី ប្រកួតផលិតខ្សែភាពយន្តខ្លី​ ក្រោមប្រធានបទ «ឈ្នះ» របស់ខ្លួន នៅថ្ងៃទី ២៨ ខែមិនា​ ឆ្នាំ២០២០។ ក្រុមហ៊ុនបានរៀបចំកម្មវិធីនេះ ក្នុងបំណងលើកទឹកចិត្ត និងស្វែងរកបេក្ខជន បេក្ខនារីដែលមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តផ្នែកនិពន្ធ តាក់តែង និងដឹកនាំថតភាពយន្ត ដើម្បីជាការជុំរុញ និងបណ្តុះទឹកចិត្តស្នេហាវិស័យភាពយន្តកម្ពុជាដល់យុវជនជំនាន់ក្រោយ។ជាលទ្ធផលក្នុងការប្រកួតនោះ ក្រុមហ៊ុនបានស្វែងរកអ្នកឈ្នះ ៥ក្រុម ដែលសុទ្ធសឹងតែជាបេក្ខជន ដែលមានភាពច្នៃប្រឌិត និងទេពកោសល្យខ្ពស់ក្នុងការតាក់តែង និងផលិត។ គ្រប់ខ្សែភាពយន្តទាំងអស់មានបែបផែន និងបច្ចេកទេសក្នុងការផលិតខុសៗគ្នា បានស្តែងចេញនូវស្នាដៃដ៏ល្អគួរជាទីមោទនៈ។​ គណកម្មការ​នៃក្រុមហ៊ុន បានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់​ ដោយផ្អែកលើមូលដ្ឋាននៃភាពសុក្រិត និងស្ថិតលើភាពយុត្តិធម៌ ព្រមទាំងការគាំទ្រដែលទទួលបានតាមរយៈទំព័រហ្វេសប៊ុគផ្លូវការ របស់ក្រុមហ៊ុនសៀងហៃឡូតូ ៤០ភាគរយ ផងដែរ។ ក្រោយការពិចារណា និងស្ទង់មតិព្រមទាំងបោះឆ្នោតជាឯកឆន្ទ ជាចុងក្រោយគណកម្មាការជ្រើសរើសដូចខាងក្រោម៖​​អ្នកឈ្នះលេខ ១ ទទួលបាន ម៉ូត Honda Dream 2020 ចំនួន ១ គ្រឿង ពានរង្វាន់​ដែល​បញ្ជាក់​ ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើក្រុម ក្រុមៈ Don Bosco Media ដុនបូស្គូ មេឌា រឿងៈ «កំពូលអនាគតឪក្មេក»
​​អ្នកឈ្នះលេខ ១
អ្នកឈ្នះ​លេខ ២ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១,០០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើ ក្រុមៈ ស្លឹកត្នោតភាពយន្ត រឿងៈ ចងចង្កឹះវេទមន្ត
​​អ្នកឈ្នះលេខ ២
អ្នកឈ្នះ​លេខ ៣ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៥០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​ ​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើ ក្រុមៈ មាតុភូមិ រឿងៈ សំណាងនាយស្នា
​​អ្នកឈ្នះលេខ ៣
អ្នកឈ្នះ​លេខ ៤ ទទួលបាន​ទឹកប្រាក់​រង្វាន់ ២០០ ដុល្លារ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើ ក្រុមៈ Nisakor Media រឿងៈ ថ្ងៃសំណាង
​​អ្នកឈ្នះលេខ ៤
អ្នកឈ្នះ​លេខ ៥ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០០ ដុល្លារ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ក្រុមៈ Klemsa រឿងៈ Luck in Love
​​អ្នកឈ្នះលេខ ៥
ចំណែកឯបេក្ខជនដែលបានចូលរួមដទៃទៀតដែលពុំបានទទួលជ័យលាភី នឹងត្រូវទទួលលិខិតសសើរដើម្បីបញ្ចាក់ពីស្នាដៃ​ផងដែរ។
បេក្ខជនដែលបានចូលរួមដទៃទៀត
ក្រុមហ៊ុនក៏សូមធ្វើការថ្លែងអំណរគុណដល់ លោក ឈ គង់ផេង អនុប្រធានក្រុមព្រឹក្សាភិបាល របស់ក្រុមហ៊ុន Asia Cash Express PLC ដែលគេស្គាល់គ្រប់គ្នាថា (អាស៊ីវេរលុយ) ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងកម្មវិធី​ ចែករង្វាន់ជូនអ្នកឈ្នះ និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន។ ហើយក្រុមហ៊ុននឹងសន្យាថា ពាំនាំនូវកម្មវិធីថ្មី និងពិសេសៗជាច្រើនទៀត ដល់អតិថិជនទាំងអស់គ្នាជាបន្តបន្ទាប់ទៀត។គួររម្លឹកផងដែរថា មុននឹងឈានមកដល់ការរៀបបែបនេះឡើង បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ជាច្រើនដំណាក់ រួចមកមានទាំងការជ្រើសរើសបេក្ខជនចូលប្រកួតចំនួន ២៤ក្រុម ចាប់តាំងពីថ្ងៃ១២ ខែមករា ឆ្នាំ២០២០ ចាប់ផ្តើមផលិតខ្សែភាពយន្តប្រកួត​ប្រជែងចាប់ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ និងជ្រើសរើសខ្សែភាពយន្តខ្លី ចំនួ​ន ៥ ពីគណៈកម្មការរបស់ក្រុមហ៊ុន និង Post Public ក្នុង នៅក្នុង Facebook Page របស់ក្រុមហ៊ុននៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២០ក្រុមហ៊ុន ឆ្នោតសៀងហៃឡូតូ បានបើកដំណើរតាំងពីឆ្នាំ ២០១៧ មកម្លេះ ហើយមានជាប្រភេទឆ្នោត កោស និងឆ្នោតឌីជីថល ជាច្រើនប្រភេទ ដែលបានផ្លាស់ប្តូរជីវភាព មនុស្សជាច្រើនរួចមកហើយ និងមានទឹកប្រាក់រង្វាន់ធំរហូត ដល់ ២០ម៉ឺនដុល្លារ។ សម្រាប់ទូរស័ព្ទទំនាក់ទំនង 010 6666 87 / 017 6666 87 / 071 6666 687FB Page / LinkedIn: Shanghai Lotto សៀងហៃ ឡូតូInstagram: shanghai_lottohttp://www.lottoshanghai.com