ក្រសួងសុខាភិបាល​ប្រកាស មិនឲ្យ​ពេទ្យ​ឯកជន​ណា​ព្យាបាល ឬតេស្ត​រកកូវីដ​១៩​ ជាដាច់ខាត

  • ច័ន្ទ ៣០ មីនា, ២០២០ ១៧:០៤
ក្រសួងសុខាភិបាលចេញប្រកាសដោយមិនអនុញ្ញាតឲ្យព្យាបាលអ្នកជំងឺ និងធ្វើតេស្តរកវីរុសCovid-19 នៅតាមសេវាពិនិត្យព្យាបាលឯកជនជាដាច់ខាត លុះត្រាមានការអនុញ្ញាតពីក្រសួងសុខាភិបាលជាមុន។ជាការកត់សម្គាល់ ក្រៅពីប្រកាសដោយមិនអនុញ្ញាតឲ្យព្យាបាលអ្នកជំងឺ និងធ្វើតេស្តរកវីរុសCovid-19 នៅតាមសេវាពិនិត្យព្យាបាលឯកជន រដ្ឋាភិបាលកន្លងមក បានប្រកាសឲ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន តម្រូវ​ឲ្យមន្ត្រី​ពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំង​ប្រទេស ព្រមទាំងផ្អាកសេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូត ដើម្បីកុំឲ្យមាន​ការជួប​ជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង។សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ១០៧នាក់។ ក្នុងចំណោមអ្នកឆ្លងខាងលើ មានអ្នកជាសះស្បើយ ចំនួន ២៣នាក់ហើយ៕
លិខិតពីក្រសួងសុខាភិបាល