សម្បកក្រៅមើលមក រឹងមាំ ក្រោយលែងលះ តែទើបតែលើកនេះទេ ហាន់ ជីអ៊ុន និយាយរឿងពិតរបស់នាង

កូរ៉េខាងត្បូង៖  រឿងរ៉ាវជីវិតរបស់ តារាសម្តែងស្រី Song Hye Kyo ហៅ ហាន់ ជីអ៊ុន កាន់តែទទួលបានការចាប់អារម្មណ៍ ក្រោយរូបនាង បានលែងលះគ្នាជាមួយនឹងស្វាមី ដែលជាតារាសម្តែងដូចគ្នា ក្រោមហេតុផល មិនអាចរស់នៅជាមួយគ្នាបាន ហើយអ្នកទាំងពីរ ក៏មិនអាចហែកហួរ ពីរឿងអាស្រូវផ្សេងៗ ពីគ្នានោះឡើយ ដោយបែកគ្នាតាមសន្តិវិធី។ជាក់ស្តែង ក្រោយពីលែងលះរួច គេក៏បានសង្កេតដែរថា តារាស្រីរូបនេះ ក៏បានប្រែប្រួលគ្រប់យ៉ាង ពីមនុស្សស្រីស្រគត់ស្រគុំ មកក្លាយជាមនុស្សស្រីស៊ិចស៊ី ទាន់សម័យ មិនថាការផាត់មុខ និងការស្លៀកពាក់ទេ នាងបានផ្លាស់ប្តូរទាំងស្រុង ធ្វើឲ្យគ្រប់គ្នា នឹកស្មានមិនដល់។ អ្វីដែលសំខាន់ កាលពីថ្មីៗនេះដែរ Song Hye Kyo ក៏បានទម្លាយអារម្មណ៍ពិតមួយចំនួនផងដែរ ក្រោយពីលែងលះ បើទោះបីជាសម្បកក្រៅមើលមក ដូចជាមនុស្សស្រីរឹងមាំក៏ដោយ តែតាមការពិត នាងក៏មានអារម្មណ៍ ស្រងេះស្រងោចបន្តិចផងដែរ។ដោយនាងបានឆ្លើយតប ទៅនឹងកិច្ចសម្ភាសន៍មួយថា៖ក្រោយពីនាងបាននិយាយបែបនេះ បានធ្វើឲ្យគេនឹកទៅដល់ កាលពីឆ្នាំ២០១៧ នាងក៏ត្រូវបានគេសួរសំណួរបែបនេះដែរ តែបែរជាចម្លើយផ្សេងគ្នា ដោយពេលនោះ នាងបាននិយាយថា​នាងចូលចិត្តដើរលេង ថតរូបស្អាតៗ ទុកមើល ហែលទឹក​ អានសៀវភៅ និងញ៉ាំស្រាយ៉ាងមានក្តីសុខ តែបែរជាពេលនេះ នាងនិយាយថា នាងចង់នៅម្នាក់ឯង ហើយនិងចូលចិត្តពេលយប់បែបស្ងប់ស្ងាត់ទៅវិញ។ ក្នុងនោះ បើទោះបីជា នាងមិនបាននិយាយរឿងឈឺចាប់អ្វីមួយ ពីអតីតកាល តែកែវភ្នែក និងអារម្មណ៍នាង នៅពេលឆ្លើយសំណួរនេះ ហាក់ដូចជាក្រៀមក្រំខ្លាំងណាស់ ដូច្នេះហ្វេនក៏អាចមើលដឹងថា រូបនាង ព្យាយាមរឹងមាំ ក្រោយពីជួបរឿងលែងលះគ្នា៕
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo