ហេតុផល​អី្វ​ខ្លះ គ្នា​យើង​គួរ​ចាប់​ផ្តើម​ហាត់​ប្រាណ​នៅ​ផ្ទះ?

ហាត់​ប្រាណ​ជា​វិធី​ល្អ ជួយ​សុខភាព​រឹង​មាំ ពង្រឹង​រាងកាយ​អាច​ប្រឆាំង​ពី​វីរុស​ពី​ខាងក្រៅ​បាន។ ប៉ុន្តែ​អំឡុង​ពេល​នេះ ដោយ​សារ​ការ​រាតត្បារ​វីរុស​កូវីដ ១៩ គ្នា​យើង​គួរ​សម្ងំ​នៅ​ផ្ទះ បើ​មិន​ចាំ​បាច់ កុំ​ចេញ​ទៅ​ក្រៅ​អ្វី។ ប៉ុន្តែ​ទោះ​នៅ​ផ្ទះ ក៏​អាច​ហាត់​ប្រាណ​បាន​ដែរ ហើយ​មិន​តាន​តឹង ស៊ាំញ៉ាំ​ដូច​ចេញ​ទៅ​ក្រៅ​ផង។ ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍​ពី​ការ​ហាត់​ប្រាណ​នៅ​ផ្ទះ គ្នា​យើង​គួរ​ដឹង។១- ហាត់​ប្រាណ​នៅ​ផ្ទះខណៈ​ដែល​ហាត់​ប្រាណ​នៅ​ក្លិប​មាន​គុណ​ប្រយោជន៍​ច្រើន គ្នា​យើង​មួយ​ចំនួន នៅ​តែ​អាច​រក​ហេតុ​ផល​ជាក់​លាក់​សម្រាប់លើក​ទឹក​ចិត្ត​ខ្លួន​ឯង ចាប់​ផ្តើម​ហាត់​ប្រាណ​នៅ​ផ្ទះ​ដូច​គ្នា។ ហាត់​ប្រាណ​នៅ​ផ្ទះ យើង​អាច​ជ្រើស​រើស​វិធី​ហាត់​បែប​ងាយៗ ស័ក្ដិ​សម​ពេល​វេលា​យើង​មាន ក៏​ជា​គុណ​ប្រយោជន៍​មួយ​ដែរ។យោង​តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ​សុខភាព Virtual Health Partners ការ​ហាត់​ប្រាណ​នៅ​ផ្ទះ អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ​ជាង​ធម្មតា ហើយ​មាន​ហេតុ​ផល និង​គុណ​ប្រយោជន៍​ច្រើន ពេល​ខ្លះ​ច្រើន​ជាង​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​ទៅ​ទៀត។២- ហេតុផល​គួរ​ហាត់​ប្រាណ​នៅ​ផ្ទះ– អាច​គេច​ផុត​ពី​វីរុស​កូវីដ ១៩
– អាច​ស្លៀក​សម្លៀក​បំពាក់​តាម​ចិត្ត​ចង់
– មិន​ចាំ​បាច់​ឧបករណ៍​ហាត់​ច្រើន​ពេក
– អាច​ហាត់​គ្រប់​ពេល​តាម​ចិត្ត​យើង​ចង់
– អាច​សន្សំ​ប្រាក់ មិន​បាច់​ចំណាយ​លើ​សម្ភារ​ហាត់​ប្រាណ​ផ្សេងៗ។៣- ស្វែង​រក​វិធី​ហាត់​ប្រាណ​ងាយៗ​ស័ក្ដិ​សម​នឹង​យើងគ្នា​យើង​មួយ​ចំនួន​ធ្លាប់​លើក​ឡើង ពី​បញ្ហា​ហាត់​ប្រាណ​នៅ​ផ្ទះ ដោយ​ភាគ​ច្រើន អះអាង​មិនដឹង​ហាត់​យ៉ាង​ម៉េច ឬ​មាន​ការ​ពិបាក​ជាដើម។ ប៉ុន្តែ​ត្រូវ​ចាំ​ថា នេះ​ជា​សម័យ​បច្ចេក​វិទ្យា ក្នុងនោះ​កម្មវិធី​ទូរសព្ទ​វៃ​ឆ្លាត​ជា​ច្រើន សុទ្ធ​តែ​មាន​បង្រៀន​ពី​វិធី​ហាត់​ប្រាណ​ខ្លួន​ឯង។ លើស​ពី​នេះ តាម​រយៈ​បណ្តាញ​សង្គម ដូច​ជា​ Facebook និង Youtube ជាដើម​នោះ ជា​កន្លែង​ប្រមូល​ផ្តុំ​ព័ត៌មាន​ច្រើន អាច​ឲ្យ​យើង​ងាយ​ស្វែង​រក​វិធី​ហាត់​ប្រាណ​បាន​យ៉ាង​ងាយ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet