វេជ្ជបណ្ឌិតអង់គ្លេស៖ បើច្រមុះលែងធុំក្លិន និងអណ្ដាតបាត់បង់រសជាតិ វាអាចជាសញ្ញាដំបូងនៃការឆ្លងវីរុសកូវីដ-១៩ ដែលអាចលេចឡើងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីឆ្លងវីរុសនេះ

អង់គ្លេស៖ ជាការពិតណាស់ មជ្ឈមណ្ឌលសុខភាពសាធារណៈរបស់អង់គ្លេសបាននិយាយថា រោគសញ្ញាសំខាន់ចំនួនពីរនៃជំងឺឆ្លងកូវីដ-១៩ រួមមាន ក្អក និងសីតុណ្ហភាពឡើងខ្ពស់។ ស្របពេលដែលអង្គការសុខភាពពិភពលោកបាននិយាយថារោគសញ្ញនៃជំងឺនេះ មួយចំនួនផ្សេងទៀតមានដូចជា អស់កម្លាំង ឈឺសន្លាក់ ឈឺបំពង់ក ច្រមុះហៀរសំបោរ និងរាគជាដើម។ ប៉ុន្ដែឥឡូវនេះ វេជ្ជបណ្ឌិតអង់គ្លេសមួយចំនួនកំពុងអំពាវនាវឲ្យមានការបញ្ចូលរោគសញ្ញាថ្មីគឺ ច្រមុះបាត់ក្លិន ចូលទៅក្នុងបញ្ជីរោគសញ្ញាទាំងអស់ដែលមានស្រាប់។
រូបតំណាង
ទិន្នន័យថ្មីនេះ បានប្រមូលដោយ ENT របស់ចក្រភពអង់គ្លេស ដែលតំណាងឲ្យអ្នកឯកទេសខាងត្រចៀក ច្រមុះ និងបំពង់ក បានបង្ហាញថា អសមត្ថភាពក្នុងការធុំក្លិន និងអណ្ដាតភ្លក្សមិនដឹងរសជាតិជាញឹកញាប់ អាចជារោគសញ្ញាដំបូង ហើយវាអាចចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីឆ្លងវីរុសថ្មីនេះ។
រូបតំណាង
លោកសាស្ត្រាចារ្យ Nirmal Kumar ប្រធានអង្គការ ENT បានមានប្រសាសន៍ថា៖ ទន្ទឹមនឹងនេះដែរ លោក Kumar ក៏បានផ្ដល់យោបល់ទៅអ្នកជំងឺដែលមានបញ្ហាច្រមុះបាត់ក្លិន ឲ្យផ្ដាច់ខ្លួននៅដោយឡែកយ៉ាងហោចណាស់ ថ្ងៃ បើទោះបីវាមិនមែនជាអនុសាសន៍របស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នក៏ដោយ៕
រូបតំណាង