នៅផ្ទះទំនេរ គ្មានអ្វីធ្វើច្រើន! ស៊ីន យូប៊ីន ធ្វើម្ហូបមួយមុខនេះទុកបង្អួតអ្នកគាំទ្រ (មានវីដេអូ)

ភ្នំពេញ៖ ស្របពេលដែលវីរុសកូវីដ-១៩ កំពុងតែរីករាលដាលបណ្ដើរៗនៅក្នុងប្រទេសកម្ពុជាយើងផងនោះ ប្រជាជនភាគច្រើនត្រូវបានគេផ្ដល់ដំបូន្មានឲ្យសម្រាកនៅផ្ទះ និងកុំចេញទៅក្រៅ បើគ្មានករណីចាំបាច់។ សូម្បីតែតារាសម្ដែង តារាចម្រៀង ក៏ពួកគេត្រូវផ្អាកការងារមួយរយៈសិន រហូតទាល់តែការឆ្លងរាលដាលនៃវីរុសនេះ ស្ងប់ស្ងាត់ទៅវិញ។ថ្លែងពីតារាសម្ដែងស្រីរូបស្រស់សោភា ដែលកំពុងទទួលបានឈ្មោះបោះសំឡេងខ្លាំងតាមរយៈការសម្ដែងខ្សែភាពយន្តភាគឲ្យស្ថានីយ៍ទូរទស្សន៍ PNN កញ្ញា ស៊ីន យូប៊ីន ស្របពេលដែលនៅទំនេរ ក៏បានឆ្លៀតពេលធ្វើអាហារសម្រន់មួយមុខ ដែលគេស្គាល់ថាជា បាញ់ត្រាងអាំង ទុកញ៉ាំកំដរអារម្មណ៍ និងឆ្លៀតបង្ហោះវីដេអូបង្អួតអ្នកគាំទ្រឲ្យស្រក់ទឹកមាត់តាមថែមទៀត។ បើមើលទៅតាមរបៀបនៃការធ្វើ ឃើញថាកញ្ញា ពិតជាមានជំនាញក្នុងការធ្វើអាហារសម្រន់មួយមុខនេះណាស់៕ចង់ជ្រាបច្បាស់ពីរបៀបធ្វើបាញ់ត្រាងអាំងរបស់កញ្ញា ស៊ីន យូប៊ីន សូមទស្សនាវីដេអូខាងក្រោម៖
View this post on Instagram

Video cr : @msjanieshin

A post shared by សុីនយូប៊ីន (@yubin_shin) on

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន