គូស្នេហ៍មួយគូបានធ្វើរឿងមិននឹកស្មានដល់មួយ ដើម្បីជំនួសឲ្យការពន្យារពេលរៀបការរបស់ពួកគេ ខណៈវីរុសកូវីដ-១៩ កំពុងរាតត្បាត

អង់គ្លេស៖ ជាការពិតណាស់ វីរុសថ្មីកូវីដ-១៩ បានរីករាលដាលស្ទើរពាសពេញពិភពលោក ហើយឥទ្ធិពលរបស់វីរុសប្រភេទនេះ បានធ្វើឲ្យប្រទេសជាច្រើនកំពុងជាប់គាំង ដោយមិនអនុញ្ញាតឲ្យប្រជាជនចេញក្រៅផ្ទះនោះទេ លើកលែងតែការចេញហាត់ប្រាណ ឬ ធ្វើរឿងអ្វីដែលចាំបាច់ប៉ុណ្ណោះ ។ ហើយ សូម្បីតែកម្មវិធីតូចធំដូចជា ពិធីជប់លៀង និងពិធីមង្គលការក៏ត្រូវបានលុបចោល ឬ ពន្យារពេលផងដែ។
នំ Lindt bunny
តួយ៉ាង គូស្នេហ៍សញ្ជាតិអង់គ្លេសមួយគូ ក៏ត្រូវបង្ខំចិត្ដពន្យារពេលរៀបចំថ្ងៃពិសេសរបស់ខ្លួនផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេទាំងពីរពុំអនុញ្ញាតឲ្យថ្ងៃពិសេសនោះរំលងទៅដោយឥតន័យឡើយ ដោយពួកគេបានយកនំសូកូឡា(Lindt bunny) ដែលមានរាងដូចសត្វទន្សាយតូចៗចំនួន ១១៥ ដុំមករៀបជាជួរៗ ប្រៀបដូចជាភ្ញៀវកំពុងចូលរួម កូនកំលោះកូនក្រមុំមួយ ​និងគ្រូគង្វាលម្នាក់ ដែលកំពុងមានវត្ដមានក្នុងមង្គលការនោះអុីចឹង។
នំ Lindt bunny
ទន្ទឹមនឹងនេះដែរ លោក Mark ក៏បានយករូបនោះទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយរៀបរាប់ថា « លោក និងគូដណ្ដឹងឈ្នោះ Frankie បានសម្រេចចិត្ដប្រើប្រាស់នំ Lindt bunny ដែលមានរាងដូចកូនទន្សាយ ជំនួសឲ្យពិធីមង្គលការរបស់ពួកគេផ្ទាល់»។
លោក Mark និងគូដណ្ដឹងFrankie
យ៉ាងណាមិញ រូបភាពដ៏គួឲ្យអស់សំណើចដែលលោក Mark បានង្ហោះនោះ បានរីករាលដាលពាសពេញបណ្ដាញសង្គម និងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផងដែរ៕