សង្ហាម្យ៉ាងម្នាក់ទេ ពេលនីកូ និង Jimin ស្លៀកឈុតដូចគ្នាបែបនេះ!

ភ្នំពេញ៖​ នីកូ ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងម្នាក់ ដែលតែងតែលេងស្ទាយ៍តុបតែងខ្លួនប្លែកៗ ដូចជាតារាកូរ៉េ តាំងពីយូរណាស់មកហើយ។ ជាក់ស្ដែង លោកក៏ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តយុវវ័យ ដោយសារតែស្ទីលតែងខ្លួន ដ៏លេចធ្លោទាំងនោះផងដែរ។ទោះបីចូលប្រឡូកវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំទៅហើយក្ដី តារាប្រុសរូបនេះ ក៏នៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់មិត្តយុវវ័យ ពិសេសហ្វេនៗ​ Kpop ផ្ទាល់តែម្ដង។ជាក់ស្ដែង ថ្មីៗនេះ នីកូ បានបង្ហាញខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ដ៏ប្លែកភ្នែក និងទាក់ទាញចិត្តមួយឈុត ដែលគេស្គាល់យ៉ាងច្បាស់ថា ជាឈុតដែល Jimin ស្លៀកនៅក្នុងបទ Idolមិនយូរប៉ុន្មាន លោកត្រូវបានហ្វេនៗពោលសរសើរថា ពេលដែលស្លៀកឈុតបែបនេះទៅ លោក និង Jimin មានភាពស្រស់សង្ហា មិនចាញ់គ្នាប៉ុន្មានឡើយ៕ចង់ដឹងថា តើពួកគេទាំងពីរ មានភាពស្រស់សង្ហាកម្រិតណា?តោះមកទស្សនារូបភាពខាងក្រោម ៖ 
លោក នីកូ
Park Jimin
លោក នីកូ
Park Jimin
លោក នីកូ
Park Jimin
លោក នីកូ
Park Jimin
Park Jimin
Park Jimin