ប្រពៃណាស់! លោកគ្រូ ស៊ន អេលីត ធ្វើរឿងគួរឲ្យសរសើរនេះ ដល់ចាស់ៗដែលកំពុងខ្វះខាត ក្នុងកាលៈទេសៈ Covid-19

  • អង្គារ ៣១ មីនា, ២០២០ ១៦:៤៦
ភ្នំពេញ៖ និយាយដល់ឈ្មោះ ស៊ន អេលីត បងប្អូនប្រិយមិត្តដែលនិយមតាមដានវិស័យកីឡាក្នុងប្រទេសកម្ពុជា ច្បាស់ជាស្គាល់ច្បាស់នូវស្ថាបនិក និងម្ចាស់ក្លិបប្រដាល់ ប៉ែន កាក់ គុនខ្មែរ រូបនេះ។ ជាក់ស្ដែង ក្លិបប្រដាល់របស់លោក មានកីឡាករល្បីៗឈ្មោះជាច្រើន ដូចជា សែន រ៉ាដេត អេលីត សាន់ សុខ សាវិន លី ភា និង អេលីត ភក្ដី ជាដើម។ កាលពីម្សិលមិញ បងប្រុសបង្កើតរបស់វីរកីឡាការិនី ស៊ន សៀវម៉ី បានធ្វើរឿងគួរឲ្យសរសើរ ដោយលោកបានចែកនូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន អង្ករ មី ត្រីខ និងទឹកក្រូច ដល់ចាស់ៗចំនួន៣០គ្រួសារ ដែលរស់នៅក្បែរៗមូលដ្ឋានក្លិបរបស់លោក ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ជាមួយគ្នានេះ អតីតកីឡាករជម្រើសជាតិតេក្វាន់ដូរបស់កម្ពុជាក៏បានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់ខ្លួន ដោយសរសេរយ៉ាងដូចេ្នះថា៖ គួរឲ្យដឹងផងដែរថា ការប្រកួតប្រដាល់គុនខ្មែរតាមស្ថានីយទូរទស្សន៍នៅសប្ដាហ៍នេះនឹងដំណើការធម្មតា ប៉ុន្តែការប្រកួតធ្វើឡើងដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នោះទេ ដោយគ្រាន់តែមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖ 
លោក ស៊ន អេលីត បង្ហោះនៅលើគណនី Facebook ផ្ទាល់ខ្លួន
លោកស៊ន អេលីត
លោក ស៊ន អេលីត
លោក ស៊ន អេលីត
លោក ស៊ន អេលីត
លោក ស៊ន អេលីត