ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ប្តេជ្ញាចិត្តចូលរួមពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩!

  • អង្គារ ៣១ មីនា, ២០២០ ១៦:៥៦
ភ្នំពេញ៖ ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ដែលកំពុងដំណើរការយ៉ាងសកម្មនៅផ្សារទំនើបឡាក់គី ផ្សារឡាក់គីអ៊ិចប្រេស ផ្សារឡាក់គីព្រីមៀម និងហាងសុខភាពសម្រស់ហ្គាឌៀន បាននាំយកអំណោយដែលមានម៉ាស់ពេទ្យចំនួន​ ១០,២៥០០ម៉ាស់ អាកុលលាងដៃ ​១,៨៥០ដប និងគ្រឿងបរិក្ខារសុខាភិបាលមួយចំនួនទៀតដែលមានស្រោមដៃ ១០,០០០គូ និងអាវពេទ្យការពារចំនួន ១,០០០ឈុត នឹងផ្តល់ជូនក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងមហាផ្ទៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ អាជ្ញាធរខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង។
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
បើតាមលោក សេ្តហ្វាន ផារិនតេ នាយកគ្រប់គ្រង់ជាន់ខ្ពស់នៃក្រុមហ៊ុនបានលើកឡើងថា នេះជាកិច្ចការចំបង និងចាំបាច់មួយទៀតដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងជួយគ្នាក្នុងពេលវេលាលំបាកនេះ ដើម្បីជោគជ័យរួមគ្នា ។
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
លោកបានបន្តថា កិច្ចការចំបងទី១របស់យើង គឺធ្វើយ៉ាងណាធានាឱ្យបាននូវការផ្គត់ផ្គង់ទំនិញដោយមានស្ថេរភាពសម្រាប់តម្រូវការកើនឡើងយ៉ាងគំហុកពីសំណាក់អតិថិជន ដើម្បីចូលរួមទប់ស្កាត់នូវការដំឡើងថ្លៃដែលមិនសមស្រប និងមានលក្ខណៈឱ​កាសនិយម។ យោងតាមស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩​ នាពេលបច្ចុប្បន្ននេះ ពួកយើងបានរៀបចំផែនការយ៉ាងច្បាស់លាស់ ដើម្បីធានាឱ្យបាននូវទំនិញដែលមានសុវត្ថិភាព បរិមាណគ្រប់គ្រាន់ និងមានគុណភាព ព្រមទាំងបរិយាកាសទិញទំនិញប្រកបដោយសុវត្ថិភាព។ ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនបានដាក់ចេញនូវគោលការណ៍គំលាតសុវត្ថិភាពដំបូងគេ និងគោលការណ៍អនាម័យដើម្បីសំដៅទប់ស្កាត់ការរាលដាលនៃមេរោគនេះ។ ហើយអ្វីដែលចាំបាច់បំផុត គឺសុខភាព និងសុវត្ថិភាពរបស់អតិថិជន​ និងបុគ្គលិករបស់យើង។គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី គឺជាក្រុមហ៊ុនលក់រាយដែលមានវត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានសាខាជាង៤០កន្លែងទូទាំងប្រទេសដែលក្នុងនោះមាននៅរាជាធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង៕