ក្រោយពីឆ្លងជំងឺCovid-19 ពេលនេះ គ្រូពេទ្យអនុញ្ញាត ឲ្យNichaphat ទៅផ្ទះហើយ ព្រោះពិនិត្យឃើញអវិជ្ជមាន ទាំង២លើក

ថៃ៖ នៅក្នុងរង្វង់សិល្បៈថៃ ច្បាស់ណាស់គឺដឹងរឿងរ៉ាវ របស់តារាចម្រៀងស្រីវ័យក្មេង មុខស្អាត នាង Nichaphat ដែលជាម្ចាស់បទ «My Ambulance»  ដោយរូបនាង បានក្លាយជាជនរងគ្រោះ ជាមួយនឹងជំងឺដ៏កាចសាហាវ Covid-19 កាលពី ២០ ខែ​មីនា ឆ្នាំ២០២០។ ហើយដំណឹងនេះ បានធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ និងឆ្ងល់ថា តើនាង បានឆ្លងជំងឺនេះ តាមរយៈអ្នកណាគេផងដែរ។ប៉ុន្តែរហូតដល់ថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២០គ្រូពេទ្យ ក៏បានអនុញ្ញាតឲ្យ តារាស្រីរូបនេះ ត្រឡប់ទៅផ្ទះ ក្រោយបានធ្វើតេស្តចំនួន២ដង គឺក្នុងថ្ងៃទី ២៤ និង ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ គឺលទ្ធផល ចេញមកអវិជ្ជមានទាំង២លើក។ ក្នុងនោះ នាងក៏បានបង្ហោះពីលទ្ធផល និងសារមួយចំនួន ទាក់ទងនឹង ស្ថានភាពរបស់នាងពេលនេះ ដោយនាងមានកម្លាំងរឹងមាំល្អ ហើយនាងក៏បានអរគុណទៅកាន់មនុស្សគ្រប់គ្នា ដែលបានលើកទឹកចិត្តនាងរហូតមក ហើយសូមលើកទឹកចិត្ត បន្ត ទៅដល់សិល្បករដទៃទៀ់ត ដែលរងគ្រោះនឹងជំងឺនេះ ដូចជា Matthew  Lydia ជាដើម៕
Nichaphat
Nichaphat
Nichaphat
លទ្ធផលក្រោយពិនិត្យ