ម្សិលមិញច្រើនជាង ១៦ ម៉ឺនករណី ប៉ុន្ដែពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កើនច្រើនជាង ១៨ ម៉ឺនករណី

  • ពុធ ០១ មេសា, ២០២០ ០៨:៤៧
អាមេរិក៖ យ៉ាងហោចណាស់ មានការឆ្លងជំងឺកូវីដ-១៩ច្រើនជាង ១៨០,០០០ ករណី នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន CNN ខាងផ្នែកសុខភាពនៃសហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញនិងធ្វើតេស្ដនៅក្នុងប្រទេស តាមរយៈប្រព័ន្ធសុខភាពសាធារណៈ។
អាមេរិកគឺជាប្រទេស ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅលើពិភពលោក
រហូតមកដល់ពេលនេះ មានចំនួនមនុស្សស្លាប់ច្រើនជាង ៣,៥០០ នាក់ នៅសហរដ្ឋអាមេរិក ដោយសារវីរុសកូរ៉ូណាមួយនេះ។ ចំនួននេះរាប់បញ្ចូលទាំងករណីមកពីរដ្ឋទាំង ៥០ រួមមានរដ្ឋធានីវ៉ាស៊ីនតោន និងទឹកដីអាមេរិកផ្សេងទៀត ក៏ដូចជាករណីដែលកើតមាន ពេលប្រជាជនធ្វើដំណើរត្រឡប់ចូលមកក្នុងប្រទេសវិញផងដែរ។​ យ៉ាងណាមិញ គិតមកត្រឹមពេលនេះ រដ្ឋ Wyoming នៅមិនទាន់ត្រូវបានគេរាយការណ៍ អំពីករណីស្លាប់ដោយជំងឺកូវីដ-១៩នេះ នៅឡើយទេ៕