មកមែនដឹងតែកប់ហើយ! ទៅ Juventus មិនបានប៉ុន្មានផង ក្លិបយក្ស PL មួយនេះ ដាក់រ៉ាដាចង់បាន De Ligt

  • ពុធ ០១ មេសា, ២០២០ ០៩:០០
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United រួចរាល់ក្នុងការចរចានាំយកកីឡាករ Matthijs de Ligt មកកាន់ទឹកដីអង់គ្លេស បើសិនជាខ្សែការពារជម្រើសជាតិហូឡង់រូបនេះនៅតែមិនអាចបង្ហាញទម្រង់លេងបានល្អឲ្យ Juventus។
កីឡាករ Matthijs de Ligt
De Ligt គឺជាប្រធានបទក្ដៅសម្រាប់ពិភពបាល់ទាត់អឺរ៉ុបកាលពីទីផ្សាររដូវក្ដៅឆ្នាំមុន នៅពេលដែលគេច្រានចោលសំណើរបស់ក្លិបធំៗមួយចំនួន ដោយជ្រើសទៅចូលរួមជាមួយ​ Juventus ក្នុងតម្លៃនៃការផ្ទេរពី Ajax ៦៧.៥លានផោន។យ៉ាងណាមិញ កីឡាករវ័យ២០ឆ្នាំ De Ligt ហាក់ពិបាកក្នុងការប្រជែងតំណែងលេងសម្រាប់រដូវកាលនៅទីក្រុង Turin ដោយភាគច្រើនតំបន់ការពារកណ្ដាលត្រូវបានរ៉ាប់រងដោយ Merih Demiral មុនពេលជម្រើសជាតិតួកគីរូបនេះ មានបញ្ហារបួសកាលពីខែមករាកន្លងទៅ។
កីឡាករ Matthijs de Ligt
Man UTD ត្រូវបានគេដឹងថាកំពុងតែតាមដានអំពីស្ថានភាពរបស់ De Ligt។ ក្លិបជើងឯកអង់គ្លេស២០សម័យកាលដឹងថាភ្នាក់ងាររបស់កីឡាករលោក Mino Raiola គឺជាមនុស្សម្នាក់ដែលផ្លាស់ប្ដូរកីឡាកររបស់លោកឆាប់រហ័ស ដូចនេះ De Ligt អាចនឹងចាកចេញពី Juventus នៅរដូវក្ដៅឆ្នាំក្រោយ ឬក៏រដូវក្ដៅឆ្នាំនេះតែម្ដង។
កីឡាករ Matthijs de Ligt
បច្ចុប្បន្នក្រុមរបស់លោក Solskjaer មានខ្សែការពារកណ្ដាលជាច្រើនរួមមាន Harry Maguire, Victor Lindelof, Eric Bailly, Axel Tuanzebe និង Phil Jones។ ប៉ុន្តែ Chris Smalling អាចនឹងផ្លាស់ទៅអចិន្ត្រៃយ៍ទៅកាន់ Roma ក្រោយចប់កិច្ចសន្យានៃការខ្ចីជើង ខណៈ Jones ក៏ទំនងនឹងអាចាកចេញពីកីឡដ្ឋាន Old Trafford នៅទីផ្សារលើកនេះដូចគ្នា។ ដូច្នេះ Man UTD បាននឹងកំពុងតែសម្លឹងមើលក្នុងការនាំចូលខ្សែការពារកណ្ដាលមកពង្រឹងបន្ថែមទៀត។ គួរឲ្យដឹងផងដែរថា De Ligt បង្ហាញខ្លួនឲ្យក្រុមរបស់លោក Maurizio Sarri បានចំនួន២៧ប្រកួត នៅរដូវកាលនេះ និងអាចរកគ្រាប់បាល់បាន២គ្រាប់ផងដែរ ក្នុងនាមជាខ្សែការពារកណ្ដាល៕
កីឡាករ Matthijs de Ligt