ដៃគូសហការពាណិជ្ជកម្មរបស់ វើក និង ស្រាបៀរកម្ពុជា ក្លឹបMan City ប្រគល់កីឡដ្ឋានខ្លួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩!

  • ពុធ ០១ មេសា, ២០២០ ០៩:០៨
ភ្នំពេញ៖ ក្លឹបបាល់ទាត់ Manchester City ដែលជាដៃគូសហការ​ពាណិជ្ជកម្មរបស់​ភេសជ្ជៈប៉ូវកម្លាំង វើកWURKZ និង ស្រាបៀរកម្ពុជា បាន​ប្រគល់​ពហុកីឡដ្ឋាន Etihad ជូន​រដ្ឋ ដើម្បី​​ប្រើប្រាស់​ប្រយុទ្ធប្រឆាំងនឹងវីរុសរាលដាលកូវីដ១៩។ 
ដៃគូសហការ​ពាណិជ្ជកម្ម
តាមសេចក្តីរាយការណ៍បានបង្ហាញថា ទីធ្លានៃពហុកីឡដ្ឋាន Etihad ដែលមានកៅអីទស្សនាចំនួន​ ៥៥,០០០ រួមជាមួយសាលសន្និសីទ នឹងត្រូវយកទៅប្រើប្រាស់ជា​កន្លែង​បណ្តុះបណ្តាល​បុគ្គលិក​គិលានុប្បដ្ឋាយិកាជួរមុខ ដែលពួក​គេ​​ត្រូវទៅ​​មើល​ថែ​ និង​ព្យាបាល់​​អ្នក​ជំងឺកូវីដ​ដោយ​ផ្ទាល់។តាមការគ្រោងទុក ការ​ប្រកួតបាល់ទាល់អាជីពនៅអង់គ្លេស នឹងមិនដំណើរការរហូតដល់ចុងខែមេសានេះ។ ដោយឡែក នៅប្រទេសអង់គ្លេស មន្ទីរ​ពេទ្យបណ្តោះអាសន្នត្រូវបានរៀបចំសាងសង់ឡើងក្នុងទីក្រុងធំៗចំនួន​៣ ពោលគឺ ទីក្រុង Birmingham, London, និង​ទី​ក្រុង Manchester ក្រោយមើលឃើញពីហានិភ័យពីការឆ្លងវីរុស​ដ៏​ច្រើន​នេះ៕
ពហុកីឡដ្ឋានEtihad
ពហុកីឡដ្ឋានEtihad
រូបភាពនៅពហុកីឡដ្ឋាន Etihad
រូបភាពនៅពហុកីឡដ្ឋាន Etihad
រូបភាពនៅក្នុងសន្និសីទសារព័ត៌មាន
រូបភាពនៅក្នុងសន្និសីទសារព័ត៌មាន