ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើនដល់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងជម្ងឺកូវិដ១៩

  • ពុធ ០១ មេសា, ២០២០ ០៩:២២
ភ្នំពេញ៖ ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ រួមនឹងសំភារៈការពារជាច្រើនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីរួមដំណើរជាមួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩ ក្រោយកម្ពុជា បានរកឃើញអ្នកឆ្លងនូវមេរោគនេះជាង១០០នាក់ គិតត្រឹមចុងខែមីនានេះ។ក្រោមពាក្យស្លោក «កម្ពុជា-ចិនរួមចិត្តតែមួយ ព្រីនស៍អមដំណើរជាមួយ» លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានលើកឡើងថា ការផ្តល់ជូនសម្ភារបង្ការការពារជម្ងឺកូវិដ១៩ ដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងស្មារតីទំនួលខុសត្រូវសង្គម ដោយព្រីនស៍ ហូល ឌីង គ្រុប ចូលរួមចំណែក​ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ខណៈការរីករាលដាលនៃជម្ងឺកូវិដ១៩នៅលើពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ចំណែកឯប្រទេសកម្ពុជាក៏មានអ្នកជម្ងឺជាង ១០០ នាក់ហើយដែលបានឆ្លងជម្ងឺកូវិដ១៩នេះ។ ប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនេះ ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានឧបត្ថម្ភជាថវិកា និងសម្ភារបង្ការការពារជាច្រើនលើក ដូចខាងក្រោម៖១. ផ្តល់វិភាគទានជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា២. ឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនូវសម្ភារបង្ការការពារផ្សេងៗដែលមានតំលៃជាង ៦០ ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះរួមមាន៖- ម៉ាស N95 ចំនួន ២០០០០ ម៉ាស- ម៉ាសធម្មតា ចំនួន ២០០០០០ ម៉ាស- ម៉ាសការពារវេជ្ជសាស្ត្រ ចំនួន ១៥០០០ ម៉ាស- ថ្នាំសម្លាប់មេរោគ SURFANIOS ចំនួន ៦ធុង- ថ្នាំសម្លាប់មេរោគ Hexanios ចំនួន ២៧ធុង-  chlorisarav 29 ចំនួន ១០០-  សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រ ចំនួន ៧០០០ឈុត-  ស្រោមដៃវេជ្ជសាស្ត្រ ចំនួន ៤០០០០ គូ-  ឧបករណ៍ផ្តិតយកសំណាកវេជ្ជសាស្ត្រ ចំនួន ២០០០០ ឈុត-  ម៉ាស៊ីនអ៊ុកស៊ីសែន ចំនួន ៥ គ្រឿង-  ម៉ាស៊ីនត្រួតពិនិត្យអ្នកជម្ងឺ(Patient monitor)  ចំនួន ៣ គ្រឿង-  ឧបករណ៍ចាក់ថ្នាំដោយស្វ័យប្រវត្តិ ចំនួន ៣ គ្រឿង-  សម្លៀកបំពាក់ការពារ ចំនួន ៤០០០​ ឈុត-  ឧបករណ៍ធ្វើតេស្តរកមេរោគកូវិដ១៩ ចំនួន ២៦៤០០ ឈុត៣. ឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដូចជា៖-  សម្លៀកបំពាក់ការពារ ចំនួន ៥០០​ ឈុត-  ម៉ាស ចំនួន ១០០០០​ ម៉ាស-  ស្រោមដៃ ចំនួន ១០០០០​ គូ
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិត ដើម្បីថ្លែងអំណរគុណ និងកោតសសើរដោយស្មោះចំពោះលោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់វិភាគទានជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់យុទ្ធនាការទប់ទល់និងប្រឆាំងការរីករាលដាលនៃជម្ងឺកូវិដ១៩ ។
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន
លោកជំទាវពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានមានប្រសាសន៍ថា ទាំងនេះជាសម្ភារដែលក្រុមគ្រូពេទ្យជួរមុខកំពុងត្រូវការជាបន្ទាន់ ជាពិសេសគឺម៉ាស៊ីនអ៊ុកស៊ីសែន  សម្លៀកបំពាក់ការពារ  ម៉ាស និងឧបករណ៍ធ្វើតេស្តរកមេរោគកូវិដ១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់ជំនួយខណៈរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាកំពុងត្រូវការខ្លាំងបំផុត។
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន
លោកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានមានប្រសាសន៍ថា ក្រោមការបញ្ជា និងការដាក់ពង្រាយយុទ្ធសាស្ត្រផ្ទាល់របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រជាជនចិនទាំងអស់បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវិដ១៩  ហើយបានទទួលជោគជ័យជាបន្តបន្ទាប់ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាង ៦០ ថ្ងៃកន្លងមក។ ក្នុងគ្រាដ៏លំបាកបំផុតនៅដំណាក់កាលដំបូងនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដោយផ្ទាល់ ដោយមិនគិតពីហានិភ័យផ្ទាល់ខ្លួន និងបានជួយគាំទ្រដល់ការតស៊ូរបស់ប្រទេសចិនចំពោះការរីករាលដាលនៃជម្ងឺនេះ ដែលនេះបានឆ្លុះបញ្ចាំងពីភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជានិងចិននៅពេលមានវិបត្តិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩របស់ប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ  ក្នុងនាមជា    សហគ្រាសដែលមានដើមកំណើតនៅប្រទេសកម្ពុជា ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព និងបន្តផ្តល់ជំនួយតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវិដ១៩នេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប គ្រោងនឹងបន្តទិញសម្ភារផ្នែកវេជ្ជសាស្ត្រពីប្រទេសចិនបន្ថែមទៀត ដើម្បីបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩នេះ៕
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន
ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើន