ចោរសម័យកូរ៉ូណា! មាសពេជ្រលែងលួចហើយ បែរជាលួចជែលលាងដៃទៅវិញ (មានវីដេអូ)

អង់គ្លេស៖ រឿងមិននឹកស្មានដល់មួយបានកើតឡើង ដោយមានបុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ បានចូលទៅលួចជែលលាងដៃដល់ក្នុងមន្ទីរពេទ្យ Northampton ខណៈវីរុសប្រភេទថ្មីកូវីដ-១៩ កំពុងរាតត្បាត។ហេតុការណ៍នេះ បានកើតឡើងកាលពីខែមីនាកន្លងទៅ នៅវេលាម៉ោង និង ៤៥ នាទីល្ងាច ក្រោយរយៈពេលបួនថ្ងៃ បន្ទាប់ពីប្រទេសអង់គ្លេសមានអ្នកស្លាប់ដោយសារវីរុសថ្មីនេះជាលើកដំបូង។ ហើយករណីនេះ ត្រូវថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ ដែលឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា មុនពេលធ្វើសកម្មភាព ជននោះបានដើរនៅត្រង់ចំណុចទីតាំងចំនួនពីរត្រឡប់ ដើម្បីរកមើលក្រែងមានសន្ដិសុខ ឬ បុគ្គលិកពេទ្យនៅទីនោះ។ បន្ទាប់មករូបគេក៏ដើរចូលទៅជិតរួចលួចយកជែលលាងដៃដែលដាក់ជាប់នឹងជញ្ជាំង ហើយដើរចេញបាត់ស្រមោលតែម្ដង។ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសបាននិយាយថា ជញ្ជាំងត្រង់កន្លែងដាក់ជែលលាងដៃនោះ ត្រូវបានខូចខាត។ ក្នុងនោះដែរ ប៉ូលិសបានស្នើឲ្យមានការត្រួតពិនិត្យលើរូបភាពដែលថតបានដោយកាមេរ៉ាសុវត្ថិភាព ក្រែង.លមាននរណាស្គាល់អត្ដសញ្ញាណជនបង្កនោះ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
សកម្មភាពជនបង្ក
សកម្មភាពជនបង្ក