ហេតុតែមិនចង់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ស្រាប់តែយុវតីម្នាក់នេះ ផ្លោះតាមបង្អួចឡានក្រុង មានអី គេដេញតាមចាប់ផ្អើល (មានវីដេអូ)

ចិន៖ កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅនេះ យុវតីជនជាតិចិនម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ទើបធ្វើដំណើរត្រលប់ពីសិក្សានៅឯប្រទេសអាល្លឺម៉ង់ មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ។យុវតីរូបនោះ ព្រមទាំងអ្នកដទៃទៀត ដែលធ្វើដំណើរមកពីបរទេសដូចគ្នា ត្រូវបានក្រុមមន្ត្រីសុខាភិបាលទៅទទួលនៅព្រលានយន្ដហោះ Qingdao និងត្រូវបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែករយៈ​ពេល១៤ថ្ងៃ។ ហើយរូបនាងផ្ទាល់ក៏មាន អាការគ្រុនក្ដៅផងដែរ។យោងតាមវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញថា ខណៈពេលឡានក្រុងកំពុងតែចតស្ងៀមមួយកន្លែង យុវតីនោះ បានបង្ខំចិត្តផ្លោះតាមបង្អួច ហើយរត់ ទាំងដែលនាងមានកាន់កាបូបអីវ៉ាន់យ៉ាងសំពីងសំពោង។ ហើយរត់មិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ស្រាប់តែក្រុមមន្ត្រីសុខាភិបាល បានស្ទុះនាំគ្នារត់ដេញចាប់តែម្ដង។យ៉ាងណាមិញ ដោយសារតែនាងចង់ត្រលប់ទៅផ្ទះវិញ ទើបនាងប្រព្រឹត្តទង្វើដែលមិនគួរគម្បីខាងលើនេះឡើង។ បន្ទាប់មក នាងបានធ្វើតេស្ដរកវីរុសកូវីដ-១៩ ហើយលទ្ធផលចេញមកគឺអវិជ្ជមាន។ តែបើទោះជាយ៉ាងណាក្ដី នាង និងអ្នកដទៃទៀត ត្រូវបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែករយៈ​ពេល១៤ថ្ងៃដូចដើម៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
សកម្មភាពពេលនាងផ្លោះរួច
មន្ត្រីសុខាភិបាលកំពុងដេញចាប់នាង