Messi ថាម្នាក់នេះ អាចក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនៅលើពិភពលោក នាពេលអនាគត

  • ពុធ ០១ មេសា, ២០២០ ១០:១០
អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធក្រុម​ Barcelona កីឡាករ Lionel Messi យល់ឃើញថា ខ្សែបម្រើ Mason Mount របស់ Chelsea អាចក្លាយជាកីឡាករដ៏ឆ្នើមបំផុតមួយរូប នៅលើពិភពលោកនាពេលអនាគត។ខ្សែបម្រើវ័យ២១ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ក្រោមការដឹកនាំរបស់លោក Frank Lampard។ ជាក់ស្ដែង ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនឲ្យ Chelsea បានរហូតដល់៤១ប្រកួត ក្នុងនោះគេរកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។
ខ្សែបម្រើMason Mount
ក្រោយមើលឃើញពីសមត្ថភាពរបស់ Mount ជម្រើសអាហ្សង់ទីន Messi បាននិយាយសរសើរខ្សែបម្រើរូបនេះ យ៉ាងដូច្នេះថា៖
កីឡាករLionel Messi
គួរឲ្យដឹងដែរថា ​ Mount ទើបតែត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស កាលពីរដូវក្ដៅឆ្នាំមុនផងដែរ ដោយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនក្នុងជម្រើសជាតិឈុតធំ បាន៦ប្រកួត និងស៊ុតបញ្ចូលទីបាន១គ្រាប់៕