អ្នកណាអ៊ីចេះ! ស្ងាត់ៗ Barcelona ទៅចាប់ចិត្តកីឡាករឆ្នើមម្នាក់របស់ PSG តែមិនមែន Neymar ទេ

  • ពុធ ០១ មេសា, ២០២០ ១០:៥២
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍មកថាបាច់បអារម្មណ៍ក្នុងការនាំយកខ្សែការពារឆ្វេងរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Layvin Kurzawa។
កីឡាករ Layvin Kurzawa
កីឡាករជម្រើសជាតិបារាំងរូបនេះស្ថិតនៅក្នុងជម្រើសជាតិពីរប៉ុណ្ណោះសម្រាប់រដូវកាលនេះ ដោយចូលលេងឲ្យ PSG បានចំនួន១៤ប្រកួត ភាគច្រើនតំបន់ការពារឆ្វេងលោក Thomas Tuchel បានផ្ដល់សេចក្ដីទុកចិត្តទៅលើកីឡាករ Juan Bernat។ ជាមួយគ្នានេះ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona កំពុងតែស្វែងរកអ្នកទៅជំនួសកន្លែងរបស់ Junior Firpo ដែលរំពឹងថានឹងអាចចាកចេញពីកីឡាដ្ឋាន Camp Nou នៅរដូវក្ដៅ ខណៈ Kurzawa គឺជាបេក្ខភាពមួយរូបដែលក្លិបជើងឯកអេស្ប៉ាញចង់បាន។
កីឡាករ Layvin Kurzawa
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sport អ្នកចាត់ការទូទៅ Barca លោក Quique Setien កំពុងតែសម្លឹងមើលអ្នកទៅប្រកួតប្រជែងជាមួយ Jordi Alba ហើយលោកនឹងអាចនាំយក Kurzawa ដោយគ្មានតម្លៃខ្លួន នៅពេលដែលកុងត្រារបស់គេនិងក្លិបជើងឯកបារាំងអស់សុពលភាពនៅរដូវក្ដៅខាងមុខ។ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Liverpool និង Arsenal ក៏ចាប់អារម្មណ៍ចង់បានមកលើអតីតកីឡាកររបស់ Manaco រូបនេះដែរ។
កីឡាករ Layvin Kurzawa
គួរឲ្យដឹងដែរថា ក្រោយផ្លាស់ពី Monaco មកចូលរួមជាមួយ Paris Saint-Germain កាលពីឆ្នាំ២០១៥ Kurzawa ចូលលេងបាន១២៣ប្រកួត និងរកគ្រាប់បាល់បាន១៣គ្រាប់៕