ចាំមើលថាក្លឹបណាហ៊ាន? ខ្សែប្រយុទ្ធរូបនេះមានតម្លៃខ្លួន​ប្រមាណ​ ២៤៨​លាន​ដុល្លារ

  • ពុធ ០១ មេសា, ២០២០ ១៣:២៤
អង់គ្លេស៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs កីឡាករ Harry Kane បានកំណត់គោលដៅដែលអាចត្រូវចាកចេញពីទឹកដីក្លឹបដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ ក្នុងអំឡុងពេលថ្មីៗនេះ។
កីឡាករ Harry Kane
យោងតាមរបាយការណ៍របស់សារព័ត៌មាន Daily Mail ក្លឹប Tottenham Hotspurs ដែលមានលោក José Mourinho កំពុងដឹកនាំនៅទីនោះ ជឿជាក់ថា ពួកគេអាចរក្សាទុកតារាឆ្នើមរបស់ខ្លួនបន្តនៅរដូវកាលក្រោយ ខណៈដែលកុងត្រារបស់ Kane នៅសល់រយៈពេល ៤ឆ្នាំទៀត។
លោក José Mourinho និងកីឡាករ Harry Kane
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ បានសារភាពកាលពីចុងសប្តាហ៍មុនថា គាត់អាចចាកចេញពីក្លឹបនៅ​រដូវក្តៅនេះ ដែលវាអាស្រ័យទៅលើអ្វីដែលកើតឡើងក្នុងនាមជាក្រុម និងរបៀបដែលក្រុមទាំងមូលរីកចម្រើន ដើម្បីមានលទ្ធភាពលើកពានបាន។
កីឡាករ Harry Kane
ដើម្បីបង្ការពីការតាមទិញប្រធានក្រុមរងរបស់ក្លឹបរូបនេះ ក្លឹប Spurs បានកំណត់តម្លៃខ្លួន Kane ចំនួន ២០០លាន​ផោន (ប្រមាណ ២៤៨លានដុល្លារ) ខណៈដែលក្លឹប Manchester United ក្លឹប PSG និងក្លឹប Real Madrid ហាក់ចង់បានរូបគេយ៉ាងខ្លាំង ប៉ុន្តែសាមីក្លឹបមានអារម្មណ៍ថាក្រុមនានា​នឹងមិនមានឆន្ទៈចំណាយប្រាក់ច្រើន​នៅរដូវ​ក្តៅនេះទេ ដោយសារភាពមិនប្រាកដប្រជាជុំវិញការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ជាសកល៕
កីឡាករ Harry Kane