ដំណឹងសោកសៅ! អតីតប្រធានក្លិប Marseille លោក Diouf បានស្លាប់ក្នុងវ័យ៦៨ឆ្នាំដោយសារជំងឺ Covid-19

  • ពុធ ០១ មេសា, ២០២០ ១៣:៤៦
សេណេហ្កាល់៖ អតីតប្រធានក្លិប Marseille លោក Pape Diouf បានទទួលមរណភាព កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ក្នុងវ័យ៦៨ឆ្នាំ ដោយសារជំងឺ Covid-19។បន្ទាប់ពីលោក Diouf បានឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅឯប្រទេសសេណេហ្កាល់ ដែលជាទឹកដីកំណើតរបស់លោក ។
លោកPape Diouf
យ៉ាងណាមិញ សាច់ញាតិរបស់លោក Diouf មានគម្រោងចង់បញ្ជូនគាត់មកកាន់មន្ទីរពេទ្យប្រទេសបារាំងដែរ ដើម្បីទទួលបានការព្យាបាលល្អប្រសើរជាងនេះ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់គាត់ចូលដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ គាត់ក៏បានស្លាប់បាត់បង់ជីវិតមុនពេលចាកចេញពីទីក្រុង Dakar ប្រទេសសេណេហ្កាល់។ជុំវិញការស្លាប់របស់លោក Diouf ក្លិប Marseille បានចេញសេក្ដីថ្លែងការមួយនៅលើគណនី ​Twitter ផ្លូវការរបស់ខ្លួន ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ គួររម្លឹកផងដែរថា លោក Diouf បានទទួលតួនាទីមកគ្រប់គ្រងក្លិប Marseille ចន្លោះពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៩ មុនពេលដែលលោកត្រូវបានជំនួសដោយលោក Jean-Claude Dassier។បើទោះបីជា កំឡុងពេលដែលលោកដឹកនាំ ក្លិប Marseille មិនដែលទទួលបានពានរង្វាន់ Ligue 1 ក៏ពិតមែន ប៉ុន្តែកាលនោះ ហោចណាស់ក្រុមរបស់លោក បានឈរចំណាត់ខ្ពស់បំផុតលេខ២ និងទាបបំផុតលេខ៥។ លើសពីនេះទៅទៀត ក្រៅពីធ្លាប់មានតួនាទីជាប្រធានក្លិប លោក Diouf ក៏មានមុខងារជាអ្នកតំណាងរបស់កីឡាករល្បីៗជាច្រើនរូបផងដែរ ក្នុងនោះរួមមានកីឡាករ Samir Nasri, Didier Drogba, Antoine Bell, Marcel Desailly, Basile Boli, និង William Gallas៕